ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​៥​ ដែល​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​តែង​អនុវត្ត​

Bill Gates and Steve Jobs photographed in NY in 1985

ទម្លាប់​​ជា​យាន​មួយ​ដែល​នាំ​អោយ​អ្នក​បរាជ័យ​ ឬ ជោគជ័យ​ បើ​សិន​ជា​អ្នក​មាន​ទម្លាប់​មិន​ល្អ​ នោះ​ផល​ដែល​ទទួល​បាន​ក៏​មិន​បាន​ល្អ​ដូច​គ្នា​នោះ​ដែរ​ តែ​បើ​សិន​ជា​អ្នក​មាន​ទម្លាប់​ល្អ ឬ​ហៅ​ថា​ទម្លាប់​ដែល​នាំ​ទៅ​រក​ភាព​ជោគ​ជ័យ​ នោះ​ថ្ងៃ​អនាគត​អ្នក​ប្រាកដ​ជា​បាន​ជោគជ័យ​ជាក់​ជា​មិន​ខាន​ ។

ហើយ​ខាង​ក្រោម​នេះ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​បុគ្គល​ជោគជ័យ​ក្នុង​ជីវិត​ដែល​ពួក​គាត់​​តែង​អនុវត្ត​តាម​ទម្លាប់​ល្អ​ទាំង​៥​នេះ​ ​៖

1. បុគ្គល​ជោគជ័យ​តែង​រៀប​ចំ​ផែន​ការ​ថ្ងៃ​បន្ទាប់​ តាំង​ពី​មួយ​យប់​មុន​មក​ម្ល៉េះ​​ ៖

វា​នឹង​បង្ក​ភាព​ងាយ​ស្រូល​ដល់​អ្នក​សម្រាប់​ធ្វើ​ការ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ព្រោះ​អ្នក​មាន​គោលដៅ​ច្បាស់​លាស់​​, បុគ្គល​ជោគជ័យ​តែ​ចំណាយ​ពេល​ភ្លែត​​នៅ​ពេល​យប់​ដើម្បី​រៀប​ចំ​គម្រោង​សម្រាប់​ព្រឹក​ថ្ងៃ​ស្អែក​មក​ដល់​ ។ ការ​ធ្វើ​បែប​នេះ​ នៅ​ពេល​ដែល​ភ្ញាក់​ឡើង​ គឺ​ ពួក​គេ​ដឹង​ថា​ គេ​មាន​ភារកិច្ច​អ្វី​ដើម្បី​សម្រេច​ ហើយ​ពួក​គេ​នឹង​ឈាន​ទៅ​រក​វា​ដោយ​ងាយ​ស្រួល​ និង​ ចំណេញ​ពេល​វេលា ។

ជីវិត​យើង​ច្បាស់​ថា​ វា​នឹង​មិន​ដូច​អ្វី​ដែល​បាន​ព្រាង​ទុក​គ្រប់​តែ​រឿង​នោះ​ទេ​ តែ​ការ​មាន​ផែនការ​ឬ​​គម្រោង​ក្នុង​ជីវិត​ នឹង​ជួយ​អោយ​អ្នក​មិន​បាត់​បង់​ត្រីវិស័យ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នោះ​ទេ​ ។

2. មនុស្ស​ជោគជ័យ​អាន​សៀវភៅ​ដើម្បី​ស្រូប​ទាញ​ការ​លើក​ទឹក​ចិត្ត​ ៖​

ការ​អាន​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ជោគជ័យ​ ពីព្រោះ​ចំណេះដឹង​ក្នុង​សៀវភៅ​មាន​ច្រើន​ណាស់​ដែល​អ្នក​អាច​រៀន​សូត្រ​តាម​បាន​ ។ ដូច​ជា​លោក​ Elon Musk បាន​អាន​សៀវភៅ​យ៉ាង​ហោច​ណាស់​៤​ម៉ោង​ ក្នុង​ថ្ងៃ​ ដើម្បី​ទទួល​ចំណេះ​ដឹង​ថ្មី​ៗ​ ហើយ​សព្វ​ថ្ងៃ​អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ដឹង​ពី​ភាព​ជោគជ័យ​របស់​គាត់​ដល់​កម្រិត​ណា​ហើយ​ គាត់​មាន​ទ្រព្យ​ដល់១២​កោដ​លាន​ដុល្លារ​ និង​​ ក្រុម​ហ៊ុន​ធំ​ៗ​ជា​ច្រើន​​ដូច​ជា​ SpaceX,Paypal,Tesla Motors ជា​ដើម​ ។
​​​​​​​​

3. អ្នក​ជោគ​ជ័យ​តែង​គិត​រឿង​សុខភាព​ជា​ចម្បង​ ៖

អ្វី​ដែល​អ្នក​បរិភោគ​ និង​ អ្វី​ដែល​អ្នក​បាន​ចំណាយ​លើ​សុខភាព​របស់​អ្នក​ នឹង​មាន​ឥទ្ធិពល​ដល់​គ្រប់​ផ្នែក​នៃ​ជីវិត​អ្នក​ ។ ពួក​អ្នក​ជោគ​ជ័យ​តែង​យក​ពេល​ដែល​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​សុខ​ភាព​នេះ​ ដើម្បី​សុខភាព​ហើយ​ឲ្យ​កាន់​តែ​មាន​ប្រយោជន៍​ វា​ក៏​​ដូច​ជា​ការ​សម្រាក​និង​គិត​រៀប​ចំ​ផែន​ការ​ថ្មី​ទៀត​ចឹង​​ដែរ​ ។

4. បុគ្គល​ជោគជ័យ​មិន​បែក​អារម្មណ៍​នូវ​រឿង​ដែល​អ្នក​ដទៃ​កំពុង​ធ្វើ​នោះ​ទេ​ ៖

បុគ្គល​ជោគជ័យ​ដឹង​ថា​ដំណើរ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​របស់​ខ្លួន​ គឺ​ ខុស​ពី​ដំណើរ​ជោគ​ជ័យ​របស់​អ្នក​​ដទៃ​ ដូច្នោះ​ពួក​គេ​នឹង​មិន​ប្រៀប​ធៀប​ពី​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ធ្វើ​នោះ​ទេ​ ។

5. មនុស្ស​ជោគជ័យ​តែង​តែ​រស់​នៅ​ ដោយ​គិត​ថា​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​ ៖

ជីវិត​យើង​ម្នាក់​ៗ​គឺ​រវល់​ណាស់​ ដូច្នោះ​យើង​ត្រូវ​គិត​ពី​ថ្ងៃ​អនាគត​ដ៏​ជោគជ័យ​របស់​យើង​ បន្ទាប់​ពី​រៀប​ចំ​គម្រោង​ការ​នា​ថ្ងៃ​អនាគត​រួច​ពួក​គេ​នឹង​មក​ធ្វើ​សកម្មភាព​នា​ពេល​បច្ចុប្បន្ន​ ហើយ​ធ្វើ​ដោយ​ពេញ​ទំហឹង​ ។

ជីវិត​មនុស្ស​ខ្លី​ណាស់​ អាន​ដល់​ចំណុច​នេះ​ តើ​អ្នក​ស្ថិត​នៅ​ក្រុម​អាយុ​ខ្ទង់​២០ ឬ ៣០ ឬ ៤០​ឆ្នាំ​ ឬ​ ក៏​ច្រើន​ជាង​នេះ​​ តើ​អ្នក​គិត​ថា​ពេល​វេលា​កន្លង​មក​នេះ​វា​លឿន​ដែល​ឬ​ទេ ?

មនុស្ស​ជោគជ័យ​តែង​តែ​ប្រឹង​អោយ​អស់​ពី​លទ្ធភាព​គ្រប់​សកម្មភាព​ គ្រប់​ពេល​វេលា​ ដើម្បី​ទទួល​បាន​ជោគជ័យ​ ពីព្រោះ​គេ​មិន​ដឹង​ថា​នឹង​មាន​រឿង​អ្វី​​កើត​ឡើង​​នា​ពេល​អនាគត​នោះ​ទេ​ ដូច្នោះ​ហើយ​ចូរ​អ្នក​គិត​ដូច​ពួក​គេ​រួច​រៀប​ចំ​គម្រោង​ប្រចាំ​ថ្ងៃ​និង​ចាប់​ផ្ដើម​អនុវត្ត​ មិន​មែន​ចាំ​​ដល់​ថ្ងៃ​ស្អែក​ ឬ ចាំ​យប់​នេះ​ចាំ​ចាប់​ផ្ដើម​នោះ​ទេ​ គឺ​ ឥឡូវ​នេះ​តែ​ម្ដង​ ៕ ​​​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​៥​ ដែល​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​តែង​អនុវត្ត​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: