Love alone បទ​ចម្រៀង​ដែល​ Fan កម្មវិធី​ស្នេហ៍​៩​ រងចាំ​ពេល​នេះចេញ​ Full Version ហើយ

សម្រាប់​ប្រិយមិត្ត​ដែល​អ្នក​គាំ​ទ្រ​កម្មវិធី​ស្នេហ៍​៩ ឬ​ខ្សែភាពយន្ត​ស្នេហ៍​៩ ប្រាកដ​ជា​ធ្លាប់​បាន​ស្ដាប់​បទ​ចម្រៀង​មួយ​បទ​នេះ​ជាក់​ជា​មិន​ខាន។ ប៉ុន្តែ​នៅ​ក្នុង​សាច់​រឿង​បទ​ចម្រៀង​នេះ​មិន​បាន​បញ្ចេញ​ Full Version នោះ​ទេ​គឺ​ត្រឹម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​ ដែល​ធ្វើ​អ្នក​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​បទ​ចម្រៀង​មួយ​បទ​នេះ​ទន្ទឹង​រង​ចាំ​យ៉ាង​អន្ទះ​សា​ពី​វត្តមាន​ពេញលេញ​នៃ​បទ​ចម្រៀង​មួយ​នេះ។

តែ​នៅ​ពេល​នេះ​អ្វី​ដែល​អ្នក​កំពុង​​រង​ចាំ​គឺ​បាន​បង្ហាញ​ជា​រូប​រាង​ហើយ ដោយ​បទ​ចម្រៀង​មួយ​បទ​នេះ​ចេញ​ជា​ទម្រង់​ពេញ​លេង (Full Version)។ គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​បទ​ចម្រៀង​មួយ​បទ​នេះ​ត្រូវ​បាន​និពន្ធ​និង​ច្រៀង​ដោយ​យុវជន​ខ្មែរ​ដ៏​មាន​ស្នាដៃ​ពីរ​នាក់​គឺ ម៉ម ពេជ្ជរិទ្ធ និង ពន្លឺ ។

រីករាយ​កម្សាន្ត​ជាមួយ​បទ​ចម្រៀង​ដ៏​ពីរោះ​មួយ​បទ​នេះ​ទាំង​អស់​គ្នា ​

អត្ថបទដោយ ៖ បុរសកម្សត់

  • Love alone បទ​ចម្រៀង​ដែល​ Fan កម្មវិធី​ស្នេហ៍​៩​ រងចាំ​ពេល​នេះចេញ​ Full Version ហើយ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: