Barcelona បំបាក់​កាំភ្លើង​ធំ​ Arsenal ដោយ​ជោគជ័យ​

កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​ជើង​ទី១​វគ្គ​១៦​ក្រុម​នៃ​ពាន​រង្វាន់​ UEFA Champion League ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona បាន​បំបាក់​ក្លឹប​កាំ​ភ្លើង​ធំ​ Arsenal មិន​ឲ្យ​តដៃ​រួច​ដោយ​លទ្ធផល​​ទល់​២​នឹង​០​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​នៅ​ក្នុង​តង់​ទី​១​ក្រុម​ទាំង​២​មិន​អាច​ទំលាយ​សំណាញ់​ទី​គូ​ប្រកួត​បាន​រៀង​ខ្លួន​ តែ​ចូល​ដល់​តង់​ទី​២​នៅ​នាទី​៧១​កីឡាករ​ Lionel Messi បាន​ផ្ដើម​គ្រាប់​នាំ​មុខ​សម្រាប់​ Barcelona ក្រោយ​ការ​បញ្ជូន​យ៉ាង​ល្អ​ពី​កីឡាករ​ Neymar Jr ក្រោយ​មក​នៅ​នាទី​៨៣​ Messi ក៏​បន្ថែម​គ្រាប់​ទី​២​សម្រាប់​ Barcelona ដែល​នោះ​ជា​គ្រាប់​ប៉េណាល់ទី​ ។

គួរ​បញ្ជាក់​ថា​ Arsenal នឹង​ Barcelona នឹង​ត្រូវ​ជួប​ប្រកួត​ជើង​ទី​២​នៅ​ថ្ងៃ​១៧​ខែ​មីនា​ហើយ​ការ​ប្រកួត​នោះ​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ Camp Nou របស់​ក្លឹប​ Barcelona វិញ​ម្ដង​ ។

អត្ថបទ ៖ វិចទ័រ