Galaxy S7 ជា​ស្មាតហ្វូន​​ដ៏​កំពូល​ក្នុង​លោក​ហេតុ​អ្វី​​នៅ​តែ​ចាញ់​iPhone?

នៅ​ពេល​ដែល​ថា​Samsung Galaxy S7 ចាញ់​iPhone នោះ​ប្រាកដ​ជា​មាន​​ប្រិយមិត្ត​អាច​នឹង​យល់​ថា​ខេមបូមេក​ចុះ​ផ្សាយ​អ្វី​ដែល​មិន​ពិត។​ការ​ពិត​ទៅ​Samsung Galaxy S7 ដែល​ជា​ស្មាតហ្វូន​លំដាប់​កំពូល​និង​ចុង​ក្រោយ​របស់​ពិភព​លោក​បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​ប្រើ​ប្រាស់​។ជា​ការ​ពិត​ណាស់​ជា​មួយ​សមត្ថភាព​ដ៏​ខ្លាំង​ក្លា​របស់​វា​ វា​ពិត​ជា​យក​ឈ្នះ​គូ​ប្រជែង​របស់​វា​បាន​យ៉ាង​ងាយ​។​ឧទាហរណ៍​: បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ កាមេរ៉ា​ដែល​មាន​លទ្ធភាព​ផ្ដិត​យក​រូប​បាន​យ៉ាង​ល្អ​នៅ​ទី​ងងឹត មាន​រន្ធ​បន្ថែម​អង្គ​ចង​ចាំ​ ​សុទ្ធ​តែ​ជា​ចំណុច​ខ្លាំង​របស់​S7 និង​យក​ឈ្នះ​iPhone 6s របស់​Apple បាន​ទៀត​ផង។​ប៉ុន្តែ​យោង​តាម​Tech insider ចុះ​ផ្សាយ​ថា​បើ​ទោះជា​S7 បំពាក់​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ៗ​យ៉ាង​ណា​ក្តី​ក៏​វា​នៅ​តែ​មិន​អាច​យក​ឈ្នះ​iPhone បាន​ដដែល​។​ចំណុច​ដែល​វា​មិន​អាច​យក​ឈ្នះ​បាន​នោះ​គឺ​Software តែ​ម្ដង​។​ដូច​ដែល​យើង​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា​Sumsung ដំណើរ​ការ​ដោយ​Android ចំណែក​iPhone ដំណើរ​ការ​ដោយ​iOS​ហើយ​នេះ​ជា​ចំណុច​ខ្លាំង​​របស់​iPhone​ដែល​គ្មាន​​ស្មាតហ្វូន​ណា​​អាច​យក​ឈ្នះ​បាន​។
បើ​ទោះ​ជា​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​នៅ​Hardware ប៉ុន្តែ​Apple បាន​បង្កើត​Software ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​។​ជាក់​ស្ដែង​ការ​Update Software ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​Apple តែង​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អតិថិជន​ខ្លួន​បើ​ទោះ​ជា​ប្រើ​ប្រាស់​ផលិត​ផល​ស៊េរី​ចាស់​ក្ដី​ ឧទាហរណ៍​iPhone 4s និង​iPad 2 ដែល​ចេញ​តាំង​ពី 4 ទៅ​5 ឆ្នាំ​មុន​នៅ​តែ​អាច​Update Software ទៅ​ជំនាន់​ចុង​ក្រោយ​បាន​ភ្លាមៗ​បន្ទាប់​ពី​Apple បាន​​ប្រកាស​ចេញ​ជា​ផ្លូវ​ការ។​ចំណុច​ត្រង់​នេះ​គឺ​ខុស​គ្នា​ទាំង​ស្រុង​ពី​Samsung ជាក់ស្ដែង​Samsung Galaxy S6 ទើប​តែ​អាច​Update Software ​ដែល​ចេញ​តាំង​ពី​ជិត​មួយ​ឆ្នាំ​មុន​បាន​នា​ពេល​ថ្មី​ៗ នេះ​ប៉ុណ្ណោះ​ចំណែក​ស៊េរី​ផ្សេង​ៗ​ទៀត​មិន​ទាន់​Update បាន​ឬ​មិន​អាច​Update បាន​តែ​ម្ដង។ហើយ​នេះ​ជា​អ្វី​ដែល​Tech insider ចង់​បង្ហាញ​ពី​អនាគត​របស់​S7 ថា​​​វា​នឹង​មិន​ងាយ​ទទួល​បាន​ការ​Update ដូច​S6 អញ្ចឹង​។

Galaxy S7 ជា​ស្មាតហ្វូន​​ដ៏​កំពូល​ក្នុង​លោក​ហេតុ​អ្វី​​នៅ​តែ​ចាញ់​iPhone?

ចំណុច​មួយ​ទៀត​នោះ​គឺ​​កម្មវិធី​iOS តែង​តែ​មាន​ថ្មី​ៗ​និង​Update ញឹក​ញាប់​ជាង​Android ហើយ​កម្មវិធី​ល្បី​ៗ​និង​ពេញ​និយម​មួយ​ចំនួន​តែង​តែ​ដាក់​អោយ​ប្រើ​លើ​iOS ជាមុន​សិន​ទើប​មាន​នៅ​លើ​Android Store។អាច​ថា​ចំណុច​នេះ​វា​មិន​សូវ​សំខាន់​ ប៉ុន្តែ​ចំណុច​ចុង​ក្រោយ​នេះ​គឺ​សំខាន់​ណាស់​សម្រាប់​អ្នក​ប្រើ​ប្រាស់​​នោះ​គឺ​ប្រព័ន្ធ​សុវត្ថិភាព​។​ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា​Apple បាន​បង្កើត​iOS មក​ដោយ​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​។​ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​FBI របស់​អាមេរិក​ក៏​មិន​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​iPhone របស់​អ្នក​ណា​ម្នាក់​បាន​ឡើយ​រហូត​ដល់​តុលា​ការ​អាមេរិក​ផ្ទាល់​ដាក់​កំហិត​អោយ​Apple ជួយ​បើក​ផ្លូវ​អោយ​​FBI អំពី​រឿង​នេះ។​ផ្ទុយ​ទៅ​វិញ​កាល​ពី​ឆ្នាំ​មុន​Smart Phone របស់​Android ស្ទើរ​តែ​ទាំង​អស់​​ត្រូវ​បាន​រង់​គ្រោះ​ដោយ​សារ​មេរោគ​បាន​យ៉ាង​ងាយ​ហើយ​បើ​សិន​ជា​បញ្ហា​នេះ​កើត​មាន​នៅ​លើ​iPhone វីញ​Apple អាច​នឹង​បញ្ចេញ​iOS ជំនាន់​ថ្មី​ដែល​បិទ​ចន្លោះ​ប្រហោង​អោយ​អ្នក​ប្រើ​ប្រាស់​Update ជា​ការ​ស្រេច​​ ចំណែក​Android ហាក់​មិន​ងាយ​ដូច​នេះ​ឡើយ។
សរុប​មក​ការ​បក​ស្រាយ​ខាង​លើ​ជា​អ្វី​ដែល​Tech insider បាន​លើក​ឡើង​បូក​ផ្សំ​ជាមួយ​អ្វី​ដែល​ខេមបូមេក​ធ្លាប់​ដឹង​កន្លង​មក​​ហើយ​ចែក​ជូន​ប្រិយមិត្ត​ប៉ុណ្ណោះ​។​ហើយ​យ៉ាងណា​វា​ក៏​មិន​បាន​វិនិច្ឆ័យ​ទៅ​លើ​Samsung Galaxy S7 ឡើយ​ប៉ុន្តែ​រវាង​Android និង​iOS ច្រើន​ជាង។​អ្វី​ដែល​យើង​ចង់​និយាយ​ពេល​នេះ​គឺ​S7 ជា​ស្មាតហ្វូន​ដ៏​អស្ចារ្យ​លើ​លោក​ហើយ​វា​នឹង​ឥត​ខ្ចោះ​តែ​ម្ដង​បើ​សិន​ជា​វា​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ល្អ​ដូច​iOS នោះ៕
ប្រភព៖ ​​​​​​​​​​

ប្រែសម្រួល ៖ Leng Kim

  • Galaxy S7 ជា​ស្មាតហ្វូន​​ដ៏​កំពូល​ក្នុង​លោក​ហេតុ​អ្វី​​នៅ​តែ​ចាញ់​iPhone?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:បច្ចេកវិទ្យា
Tags: