Herrera បង្ហើប​ថា​ De Gea គឺ​ជា​កីឡាករ​ Man Utd មួយ​រូប​ដែល​ខ្លួន​មិន​​ចង់​ស្នាក់​នៅ​បន្ទប់​ជាមួយ​

ជាទូទៅការប្រកួតបាល់ទាត់គឺមានប្រកួតក្នុងដីនឹងក្រៅដី ដូចនេះពេលប្រកួតក្រៅដីនៅក្លឹបដែលនៅឆ្ងាយកីឡាករត្រូវស្នាក់នៅក្នុងសណ្ឋាគារ ដែលជូនកាលពួកគេស្នាក់នៅបន្ទប់ដាច់ដោយឡែក ហើយជូនកាលក៏ពួកគេត្រូវចែកបន្ទប់គ្នាស្នាក់ជាមួយគ្នាផងដែរ ។

យ៉ាងណាថ្មីនេះក្នុងបទសម្ភាសន៍មួយខ្សែបម្រើសញ្ជាតិអេស្ប៉ាញគឺកីឡាករ Ander Herrera កីឡាករបានបង្ហើបឈ្មោះថាកីឡាករ Man Utd មួយរូបដែលខ្លួនមិនចង់ស្នាក់នៅបន្ទប់ជាមួយនោះគឺ David De Gea ។

Herrera បង្ហើប​ថា​ De Gea គឺ​ជា​កីឡាករ​ Man Utd មួយ​រូប​ដែល​ខ្លួន​មិន​​ចង់​ស្នាក់​នៅ​បន្ទប់​ជាមួយ​

ដោយ Herrera បានពន្យល់ថា « De Gea តែងតែច្រៀង នឹងចាក់នៅចម្រៀងដែលខ្ញុំមិនចូលចិត្ត ។ គាត់តែងតែចាក់នៅចម្រៀងពីដើមរបស់អេស្ប៉ាញ ជូនកាលខ្ញុំទៅប្រាប់ថាគាត់គឺដូចជាជីដូនរបស់ខ្ញុំអីចឹង » ។

Herrera បានបន្តថា « ដូចនេះខ្ញុំតែងតែនៅឆ្ងាយពីគាត់នៅពេលចាក់ចម្រៀងម្ដងៗ ខ្ញុំសូមនិយាយដោយស្មោះត្រង់ខ្ញុំនឹងគាត់់ជាមិត្តល្អ ក៏ប៉ុន្តែខ្ញុំមិនអាចស្នាក់បន្ទប់ជាមួយគាត់បានទេ » ។

ប្រភព ៖

  • Herrera បង្ហើប​ថា​ De Gea គឺ​ជា​កីឡាករ​ Man Utd មួយ​រូប​ដែល​ខ្លួន​មិន​​ចង់​ស្នាក់​នៅ​បន្ទប់​ជាមួយ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: