Chelsea ប៊ិះ​តែ​ចប់​ដោយ​សារ​តែ​កីឡាករ​រូប​នេះ​សំណាង​បាន​ Terry សង្គ្រោះ​មក​វិញ​

ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​យប់​មិញ​ក្លឹប​តោ​ខៀវ​ Chelsea បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​៣​ទល់​នឹង​៣​ជាមួយ​ក្លឹប​ស្ករ​តាំង​ម៉ែ​ Everton ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​​ក្លឹប Everton បាន​ធ្វើ​ការ​នាំ​មុខ​មុន​នៅ​នាទី​៥០​ដោយ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​ Chelsea ខណៈ​នៅ​នាទី​៥៦​ Everton បាន​បន្ថែម​ការ​នាំ​មុខ​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Kevin Mirallas តែ​យ៉ាង​ក្លឹប​ Chelsea បាន​ប្រឹង​ប្រែង​រហូត​អាច​រក​គ្រាប់​បាល់​តាម​បាន​ស្មើ​២​គ្រាប់​មក​វិញ​ដោយ​មួយ​គ្រាប់​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Diego Costa នៅ​នាទី​៦៤​និង​មួយ​គ្រាប់​ទៀត​ស៊ុត​ដោយ​កីឡាករ​ Cesc Fabregas នៅ​នាទី​៦៤​ ។

តែ​យ៉ាង​ណា​នៅ​នាទី​៩០​ទៅ​ហើយ​ខ្សែ​ការពារ​មួយ​រូប​របស់​ Everton គឺ​កីឡាករ​ Jose Ramiro Fun Mori បាន​ស៊ុត​គ្រាប់​ទី​៣​ឲ្យ​ Everton ធ្វើ​ការ​នាំ​មុខ​សារ​ជា​ថ្មី​ ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ Chelsea អស់​សង្ឃឹម​ទៅ​ហើយ​តែ​អ្វី​ៗ​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​នៅ​ឡើយ​ទេ​មុន​ពេល​ស្នូរ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​បន្លឺ​ឡើង​បន្តិច​ប៉ុណ្ណោះ​ខ្សែ​ការពារ​ចាស់​វស្សា​របស់​ Chelsea គឺ​កីឡាករ​  John Terry បាន​ស៊ុត​គ្រាប់​បញ្ចូល​ទី​មួយ​គ្រាប់​តាម​ស្មើ​មក​វិញ​នៅ​នាទី​៩០+៨​ ។

អត្ថបទ ៖ វិចទ័រ

  • Chelsea ប៊ិះ​តែ​ចប់​ដោយ​សារ​តែ​កីឡាករ​រូប​នេះ​សំណាង​បាន​ Terry សង្គ្រោះ​មក​វិញ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: