“Dancing Traffic Light” គំនិត​ច្នៃ​ប្រឌិត​ថ្មី​ពី​ Smart Automobile ធ្វើ​ឲ្យ​អ្នក​លែង​ធុញ​ទ្រាន់​នឹង​ការ​រង់ចាំ​ភ្លើង​ស្ដុប

ក្រុមហ៊ុន Smart Automobile ដែល​ជាក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ល្បី​មួយ​អាល្លឺម៉ង់​បាន​បញ្ចេញ​វីដេអូ​មួយ​ទាក់ទង​ទៅ​នឹង​គំនិត​ច្នៃ​ប្រឌិត​មួយ​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា Dancing Traffic Light។

បើ​ការ​បញ្ជាក់​ពី Smart Automobile បាន​ឲ្យ​ដឹង​ថា​ ​ប្រជាជន​នៅ​ទីក្រុង​​ជា​ច្រើន​មាន​ការធុញ​ទ្រាន់​នឹង​ការ​រង​ចាំ​ភ្លើង​ស្តុប​យ៉ាង​ខ្លាំង និង​ពេល​ខ្លះ​ដោយ​ធុញ​ទ្រាន់​នឹង​ការ​រង់ចាំ​ភ្លើង​ស្ដុប​ខ្លាំង​ពួក​គេ​បាន​លួច​បំពាន​ដោយ​ដោយ​ឆ្លង​កាត់​ទាំង​នៅ​ភ្លើង​ក្រហម​នៅ​ឡើយ ដែល​នេះ​វា​អាច​​បង្ក​​ឲ្យ​មាន​គ្រោះ​ថ្នាក់​បាន។ ដោយ​សង្កេត​ឃើញ​ដូចនេះ​ ខាង​ក្រុមហ៊ុន​ក៏​បាន​នឹក​ឃើញ​ពី​គំនិត​ច្នៃ​ប្រឌិត​មួយ​ដែល​មាន​ឈ្មោះ​ថា Dancing Traffic Light ។

Dancing Traffic Light គឺ​បង្កើត​ឡើង​ដើម្បី​ឲ្យ​ការ​រង​ចាំ​ភ្លើង​ស្ដុប​ក្លាយ​ទៅ​ជា​ការ​កម្សាន្ត​ថ្មី​មួយ​ ដោយ​ប្រជាជន​ដែល​​កំពុង​រង់ចាំ​ភ្លើង​ស្ដុប​អាច​ចូល​ទៅ​រាំ​លេង​កម្សាន្ត​បាន​នៅ​ក្នុង​ប្រអប់​មួយ ហើយ​សកម្មភាព​នៃ​ការ​រាំ​របស់​ពួកគេ​នឹង​ត្រូវ​បញ្ចេញ​តាម​រយៈ​ចលនា​នៅ​លើ​ភ្លើង​ស្ដុប​សម្រាប់​អ្នក​ដំណើរ​ឆ្លង​កាត់​ ដែល​អ្នក​គ្រប់​គ្នា​ដែល​កំពុង​រង់ចាំ​ភ្លើង​ស្ដុប​អាច​មើល​ឃើញ​។ ធ្វើ​ដូចនេះ​ពួកគេ​នឹង​មិន​មាន​ភាព​ធុញ​ទ្រាន​ទៀត​នោះ​ទេ ហើយ​ក្រសែ​ភ្នែក​របស់​គេ​ក៏​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ភ្លើង​ស្ដុប​ផង​ដែរ​ថា “ភ្លើង​ក្រហម​នៅ​ឡើយ​ទេ អ្នក​មិន​ទាន់​អាច​ឆ្លង​កាត់​បាន​ទេ”។

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​គំនិត​ច្នៃ​ប្រឌិត​មួយ​នេះ ?​​​

  • “Dancing Traffic Light” គំនិត​ច្នៃ​ប្រឌិត​ថ្មី​ពី​ Smart Automobile ធ្វើ​ឲ្យ​អ្នក​លែង​ធុញ​ទ្រាន់​នឹង​ការ​រង់ចាំ​ភ្លើង​ស្ដុប已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: