Seolhyun បាន​និយាយ​ពី​ការសម្ដែង​របស់​នាង​ជាមួយ​នឹង Lee Minho

កាល​ពី​ថ្ងៃ​ទី​១៦ របស់​កម្មវិធី “Entertainment Weekly”​ Seolhyun ដែល​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​នារី AOA បាន​អង្គុយ​ចុះ​ដើម្បី​ធ្វើការ​សម្ភាសន៍​អំពី​ការ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំងក្លា​របស់​នាង​កាល​ពី​ឆ្នាំ​២០១៥ ព្រមទាំង​គម្រោង​របស់​នាង​ក្នុង​ឆ្នាំ​នេះ។

Seolhyun ​បាន​ទទួល​ឱកាស​​​ក្នុង​​ចូល​រួម​សម្ដែង​ខ្សែ​ភាព​យន្ដ “Gangnam 1970,” ដែល​នាង​​ត្រូវ​បាន​សម្ដែង​​រួម​គ្នា​​ជាមួយ​តារា​សម្ដែង​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព​គឺ​លោក Lee Minho។​​

Seolhyun បាន​និយាយ​ពី​ការសម្ដែង​របស់​នាង​ជាមួយ​នឹង Lee Minho

នៅ​ពេល​ដែល​នាង​ត្រូវ​បាន​គេ​សួរ​ពី​អារម្មណ៍​របស់​នាង​ក្នុង​ការ​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ Lee Minho នាង​បាន​និយាយ​ថា “​ទោះ​បី​ជា​ពួក​យើង​មាន​គម្លាត​អាយុ​ច្រើន តែ​គាត់​ពិត​ជា​និយាយ​លេង​សើច​ជាមួយ​នឹង​ខ្ញុំ​ច្រើន​ណាស់ ហើយ​ក៏​បាន​មើលថែ​ខ្ញុំ​ផង​ដែរ អញ្ចឹង​ហើយ​វា​ជា​កក់​ក្ដៅ​ណាស់ “ 

លោក​អ្នក​ក៏​អាច​ទស្សនា​ការ​សម្ភាសន៍​បន្ថែម​ទៀត​ក្នុង​កម្មវិធី​នេះ​ក្នុង​សប្ដាហ៍​នេះ​តាម​រយៈ​ប៉ុស្តិ៍ KBS។

ប្រភពៈ  
ដោយៈ Gemini Fleta​

  • Seolhyun បាន​និយាយ​ពី​ការសម្ដែង​របស់​នាង​ជាមួយ​នឹង Lee Minho已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: