Kris ថត​រូប​ជាមួយ “big bro” របស់​គាត់​​គឺ​​លោក Vin Diesel​ ក្នុង​រឿង ‘xXx3’

រយៈ​ពេល​ជាង​មួយ​ថ្ងៃ​​មក​ហើយ​ ចាប់​តាំង​ពី​ Kris ត្រូវ​បាន​ប្រកាស​ថា​​ចូល​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី ‘xXx3: The Return of Xander Cage។ អ្វី​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​នោះ​គឺ​​គាត់​មាន​ទំនាក់​ទំនង​ជិត​សិទ្ធិ​ជាមួយ​នឹង​លោក​ Vin Diesel​។

គាត់​បាន​ផុស​រូប​នូវ​រូបភាព​ខាង​លើក​ក្នុង​គណនី​ Instagram របស់​គាត់​ដោយ​សរសេរ​ថា​”xXx swaggin with my big bro @vindiesel”។ អ្នក​ទាំង​ពីរ​មើល​ទៅ​ឡូយ​មែន​ទែន ហើយ​រូប​ភាព​មួយ​ទៀត​ក៏​ត្រូវ​បាន​បង្ហោះ​ដែល​មើល​ទៅ​ពួកគេ​កំពុង​តែ​រៀប​ចំ​សម្រាប់​​អាល់ប៊ុម​បទ​ចម្រៀង​ Rap។

ក្នុង​ខ្សែ​ភាពយន្ត​នេះ​ផង​ដែរ​ក៏​បាន​ចូល​រួម​សម្ដែង​ដោយ Vin Diesel, Nina Dobrev, Samuel L. Jackson, Ruby Rose, Jet Li, ព្រមទាំង​ Tony Jaa។ រឿង​នេះ​កំណត់​ការ​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៧។

Kris ថត​រូប​ជាមួយ “big bro” របស់​គាត់​​គឺ​​លោក Vin Diesel​ ក្នុង​រឿង ‘xXx3’

ប្រភពៈ

ដោយៈ Gemini Fleta

  • Kris ថត​រូប​ជាមួយ “big bro” របស់​គាត់​​គឺ​​លោក Vin Diesel​ ក្នុង​រឿង ‘xXx3’已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: