អតីត​ស្វាមី​​របស់​ស្ត្រី​​លក់​រ៉ូប​រៀបការ​​លើ eBayយក​លុយ​បង់​លើ​លិខិត​លែង​លះ​ ចេញ​មក​បក​ស្រាយ

កាលពីពេលថ្មីៗនេះរឿងរ៉ាវដ៏រំជើបរំជួលបានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយស្ត្រីម្នាក់ដែលមានឈ្មោះថា Samantha Wragge បានប្រកាសលក់រ៉ូបរៀបការដ៏មានតម្លៃរបស់នាងដើម្បីយកលុយបង់លើលិខិតលែងលះ ជាមួយនឹងស្វាមីដែលរត់ចោលនាងតាមស្រីថ្មី។ ក្រោយការប្រកាសដាក់លក់ដេញថ្លៃរ៉ូបដ៏មានតម្លៃនេះ អ្នកទិញម្នាក់បានឈ្នះក្នុងការដេញថ្លៃជាមួយនឹងតម្លៃដេញថ្លៃខ្ពស់បំផុត 65900 ផោន (ប្រហែល 87000 ដុល្លារ) ។

ក្រោយមកព័ត៌មាននេះក៏កាន់តែល្បីសុះសាយ ហើយវាបានលេចឭទៅដល់អតីតស្វាមីរបស់នាងដែលមានឈ្មោះថា Ross Adam Partridge ដែលបច្ចុប្បន្នជា DJ នៅក្នុងក្លឹប Magaluf។ ដោយចង់បកស្រាយនូវការចោទប្រកាន់បុរសរូបនេះក៏បានចេញជាវីដេអូបកស្រាយវាយបកទៅកាន់អតីតភរិយាខ្លួនវិញ។

នៅក្នុងវីដេអូនោះគាត់បាននិយាយថា “គាត់ទទួលបានព័ត៌មាននេះយូរដែរហើយ ប៉ុន្តែដោយសារការងារមមាញឹកទើបគាត់មិនបានចេញបកស្រាយ ហើយការចេញវីដេអូលើកនេះគឺចង់ឲ្យអ្នកគ្រប់គ្នាស្ដាប់រឿងរ៉ាវពីខាងគាត់វិញម្ដង (កុំស្ដាប់តែម្ខាង)” គាត់បន្តថា “គាត់នឹងនាង (Samantha) បានចែកផ្លូវគ្នាតាំងពីខែមករាមកម្ល៉េះ ហើយគាត់ទទួលស្គាល់ថាគាត់ពិតជាបានលង់ស្រលាញ់លើនារីម្នាក់ផ្សេងទៀតមែន ហើយគាត់ក៏ចាកចេញទៅរស់នៅជាមួយនាង (នារីម្នាក់ទៀត) ហើយ Smantha នាងក៏មានមិត្តប្រុសថ្មីផងដែរ”។

គាត់បានបន្ថែមទៀតថា “អ្វីដែលខ្ញុំចង់បកស្រាយនៅពេលនេះគឺទាក់ទងទៅនឹងការចុះផ្សាយរឿងការបង់ថ្លៃលើលិខិតលែងលះ ការពិតទៅនៅពេលដែលយើងសម្រេចចិត្តថារស់នៅបែកពីគ្នា ពួកយើងបានយល់ព្រមក្នុងការបង់ថ្លៃលើលិខិតលែងលះពាក់កណ្ដាលម្នាក់ ” ប៉ុន្តែនៅពេលដែលលិខិតលែងលះមកដល់ដៃខ្ញុំ ក្នុងលិខិតបានបញ្ជាក់ថាខ្ញុំជាអ្នកបង់ប្រាក់ទាំងអស់ទៅវិញ ហើយខ្ញុំក៏បានបដិសេធ និងរក្សាគោលជំហររបស់ខ្ញុំក្នុងការបង់ថ្លៃពាក់កណ្ដាល ដែលវាមិនមានន័យថាខ្ញុំទម្លាក់បន្ទុកទៅលើ Samantha ទាំងអស់នោះទេ” ។

ក្រោយពីបញ្ចប់ការបកស្រាយពីបញ្ហាបង់ថ្លៃលិខិតលែងលះគាត់ក៏បាននិយាយផ្ញើទៅកាន់អតីតភរិយារបស់ខ្លួនថា ” ខ្ញុំពិតជារីករាយជាមួយនឹងរឿងដែលលើកឡើងនៅក្នុង Profile នៃការសរសេរដ៏ល្អគ្មានពីរបស់អ្នក ខ្ញុំជឿជាក់ថាអ្នកនឹងទទួលបានសុភមង្គល ពីព្រោះអ្នកពិតជាអស្ចារ្យណាស់ អ្នកគឺជាស្ត្រីដ៏អស្ចារ្យ ហើយខ្ញុំក៏សង្ឃឹមថាមិត្តប្រុសថ្មីរបស់អ្នកនឹងមើលថែអ្នកបានល្អ” ។

នៅក្រោមវីដេអូដែល Ross ត្រូវបានអ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិរិះគន់ថាឲ្យគាត់ ដោយម្នាក់នៅក្នុងចំណោមអ្នកទាំងនោះបានបញ្ចេញមតិថា “អ្នកជាអ្នកចាប់ផ្ដើមឲ្យមានការលែងលះដូចនេះអ្នកគួរតែបង់ថ្លៃលើលិខិតលែងលះទាំងអស់ កុំព្យាយាមធ្វើជាសម្រុះសម្រួល (ចេញពាក់កណ្ដាលម្នាក់)” ចំណែកឯបុរសម្នាក់ទៀតក៏បានបញ្ចេញមតិផងដែរថា “អ្វីដែលអ្នកត្រូវធ្វើពេលនេះមិនមែនមកបង្ខូចអតីតប្រពន្ធរបស់អ្នកនោះទេ ប៉ុន្តែត្រូវប្រឈមនឹងរឿងរ៉ាវទាំងនេះ និងថែរក្សាក្ដីស្រលាញ់ជាមួយនឹងមនុស្សដែលអ្នកកំពុងតែស្រលាញ់ពិតប្រាកដទៅវាល្អជាង” ៕

Ross វាយប្រហារប្រពន្ធរបស់ខ្លួនតាមរយៈ Twitter ៖

One ex selling her wedding dress on eBay the other ex carrying my child but getting engaged to her new BF after less than 2 months. 1/2

— Ross Adam Partridge (@RossyP1987)

 

  • អតីត​ស្វាមី​​របស់​ស្ត្រី​​លក់​រ៉ូប​រៀបការ​​លើ eBayយក​លុយ​បង់​លើ​លិខិត​លែង​លះ​ ចេញ​មក​បក​ស្រាយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:បច្ចេកវិទ្យា
Tags: