ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​នៅ​កន្លែង​​ដែល​អ្នក​មិន​ដែល​គិត​ដល់​​​

អ្នក​ប្រហែល​ជា​មិន​ដែល​គិត​ដល់​ទេ​ថា​ នឹង​មាន​ភោជនីយដ្ឋាន​​នៅ​ទីកន្លែង​ទាំង​នេះ​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​ហើយ​ នោះ​អ្នក​ប្រាកដ​ជា​ចង់​ធ្វើ​ដំណើរ​ទៅ​សាកល្បង​អាហារ​នៅ​ទីនោះ​ជាក់​ជា​មិនខាន​។ ខាង​ក្រោម​នេះ​ គឺ​ជា​ភោជនីយដ្ឋាន​ ដែល​មាន​ទីតាំង​នៅ​កន្លែង​ប្លែកៗ​ និង​អស្ចារ្យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ដែល​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​បរិយាកាស​ញុំា​អាហារ​ដ៏​អស្ចារ្យ​ និង​ប្លែក​ភ្នែក​​ ​​៖

9ភោជនីយដ្ឋាន​ Grotta Plalazzese នៅ​Puglia ប្រទេស​អ៊ីតាលី​

ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​នៅ​កន្លែង​​ដែល​អ្នក​មិន​ដែល​គិត​ដល់​​​

ភោជនីយដ្ឋាន​នេះ​មាន​ទីតាំង​នៅ​ខាង​ក្នុង​ រូង​ថ្ម​កំបោរ​ ដែល​បើក​ពី​ខែ​ឧសភា ដល់​តុលា​ប៉ុណ្ណោះ​ ។

8ភោជនីយដ្ឋាន​ Lumilinna Snowcastle នៅ​Kemi ប្រទេស​ហ្វាំងឡង់​

ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​នៅ​កន្លែង​​ដែល​អ្នក​មិន​ដែល​គិត​ដល់​​​

នេះ​ជា​ភោជនីយដ្ឋាន​ទឹកកក​ ដែល​ត្រូវ​បាន​កសាង​ឡើង​រៀងរាល់​ឆ្នាំ​ ដោយ​ចាក់​ពុម្ព​ទឹកកក​ ប៉ុន្តែ​សីតុណ្ហភាព​ខាង​ក្នុង​ហាង​ត្រូវ​បាន​រក្សា​ក្នុង​កម្រិត​ 23 F ហើយ​អ្នក​អាច​រីករាយ​នឹង​ការ​ញុំា​អាហារ​ក្ដៅៗ​នៅ​ទី​នោះ​។

7ភោជនីយដ្ឋាន​ក្រោម​សមុទ្រ​ Ithaa នៅ​កោះ​ Rangali ប្រទេស​ម៉ាល់ឌីវ​

ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​នៅ​កន្លែង​​ដែល​អ្នក​មិន​ដែល​គិត​ដល់​​​

ភោជនីយដ្ឋាន​នេះ​សាង​នៅ​ក្នុង​ជម្រៅ​ 16 feet ក្រោម​កម្រិត​ទឹក​សមុទ្រ​ ហើយ​វា​ស្ថិត​នៅ​សមុទ្រ​ឥណ្ឌា។

6ភោជនីយដ្ឋាន​ The Rock នៅ​ Zanzibar ​អាហ្វ្រិក​

ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​នៅ​កន្លែង​​ដែល​អ្នក​មិន​ដែល​គិត​ដល់​​​

ពីមុន​វា​ជា​កន្លែង​របស់​អ្នក​នេសាទ​នៅ​ឆ្នេរ​សមុទ្រ​ Michanwi Pingwe ប៉ុន្តែ​បច្ចុប្បន្ន​វា​ជា​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​ដ៏​ពេញ​និយម​មួយ​ ។

5ភោជនីយដ្ឋាន​ Dining Pod នៅ​ Koh Kood ប្រទេស​ថៃ​

ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​នៅ​កន្លែង​​ដែល​អ្នក​មិន​ដែល​គិត​ដល់​​​

ភោជនីយដ្ឋាន​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​រីសត​ Soneva​ ។

4ភោជនីយដ្ឋាន​ Aescher នៅ​Wasserauen​ ប្រទេស​ស្វីស

ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​នៅ​កន្លែង​​ដែល​អ្នក​មិន​ដែល​គិត​ដល់​​​

ភោជនីយដ្ឋាន​នេះ​មាន​ទីតាំង​នៅ​ជ្រលង​ភ្នំ​ ហើយ​ប្រសិន​បើ​អ្នក​ចង់​ទៅ​ញុំា​អាហារ​នៅ​កន្លែង​ដាច់​ស្រយាល​នេះ​ អ្នក​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ខ្សែកាប​ដើម្បី​ទៅ​ដល់​ទីនោះ​បាន​ ។​

3ភោជនីយដ្ឋាន​យន្តហោះ​ នៅ​រដ្ឋ​Colorado សហរដ្ឋអាមេរិក​

ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​នៅ​កន្លែង​​ដែល​អ្នក​មិន​ដែល​គិត​ដល់​​​

វា​ជា​យន្តហោះ​ប្រភេទ​ Boeing KC-97 ប៉ុន្តែ​ត្រូវ​បាន​គេ​កែច្នៃ​ជា​ភោជនីយដ្ឋាន​ដែល​មាន​៤៧ កៅអី​។

2ភោជនីយដ្ឋាន​ De Kas នៅ​ទីក្រុង​ Amsterdam ប្រទេស​ហូឡង់​

ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​នៅ​កន្លែង​​ដែល​អ្នក​មិន​ដែល​គិត​ដល់​​​

ភោជនីយដ្ឋាន​នេះ​ជា​អតីត​ផ្ទះ​កញ្ចក់​(Green House) ដែល​ម្ចាស់​នេះ​មិន​ព្រម​បំផ្លាញ​ចោល​ ហើយ​បាន​កែ​ច្នៃ​វា​ជា​ភោជនីយដ្ឋាន​ ។

1ការ​ញុំា​អាហារ​នៅ​លើ​មេឃ​​

ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​នៅ​កន្លែង​​ដែល​អ្នក​មិន​ដែល​គិត​ដល់​​​

កម្មវិធី​ញុំា​អាហារ​នៅ​លើ​មេឃ​ដូចនេះ​ មាន​​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​លើ​ពិភពលោក​ ហើយ​ដែល​វា​នឹង​ផ្តល់​ឲ្យ​អ្នក​ នូវ​បរិយាកាស​ញុំា​អាហារ​ដែល​មិន​អាច​បំភ្លេច​បាន​​៕

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖

  • ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​នៅ​កន្លែង​​ដែល​អ្នក​មិន​ដែល​គិត​ដល់​​​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: