មាន​ធ្លាប់​ដឹង​ខ្លះ​ទេ?ពី​អត្ថប្រយោជន៍​នៃ​ស្លឹក​ម្លូ!

ការ​ដាំ​រុក្ខជាតិ​ផ្សេង​នៅ​ជុំវិញ​គេហដ្ឋាន​គឺ​ជា​ទម្លាប់​ល្អ​មួយ​របស់​ប្រជាជន​ខ្មែរ​ដែល​តែងតែ​មាន​ការ​ដាំ​ជា​រុក្ខជាតិ​ ហូប​ផ្លែ ជា​វល្លិ​និង​មាន​បន្លែ​បន្ទាប់​បន្សំ​ជា​ច្រើន​មុខ​ដែល​វា​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​សុខភាព​។ហើយ​នៅ​តាម​ផ្ទះ​នា​សម័យ​មុន​តែងតែ​មាន​នូវ​ការ​ដាំ​រុក្ខជាតិ​ម្លូ​សម្រាប់​ទុក​ពិសាជាមួយស្លានិងកំបោរ​​។ហើយ​ស្លឹក​ម្លូ​ក៏​នៅ​តែ​មាន​ការ​ប្រើប្រាស់​ដែល​នា​ពេល​បច្ចុប្បន្នក្នុងកម្មវិធីផ្សេងៗ​។តែ​វា​ក៏ជា​ឱសថ​មួយ​ប្រភេទ​ដែល​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​មាន​ដូច​ខាង​ក្រោម​នេះ៖

-ស្លឹក​ម្លូ​បាន​ជួយ​សម្អាត​និង​ជួយ​ការពារ​ធ្មេញ​ឲ្យ​រឹងមាំ
-ជួយ​ព្យាបាល​នូវ​អាការៈ​ឈឺ​ក​ បំបាត់​ស្លេះ​ និង​ក្អក
-អាច​ព្យាបាល​អាការៈ​ហើម​ពោះនិងជំងឺផ្តាសាយ
-ជួយ​ព្យាបាល​ដំបៅ​ដែល​អាច​ក្លាយ​និង​បូស(ធ្វើ​ឲ្យ​ម៉ត់​ហើយ​បិត​ពី​លើ)
-ព្យាបាល​រោគ​ស្រែង​និង​រោគ​រមាស​សើ​ស្បែក
-ជា​ថ្នាំ​បំបាត់​អាការៈ​ទល់​លាមក​និង​ជួយ​បញ្ចុះ​ព្រូន​ក្នុង​ពោះវៀន

-ជួយ​បន្ថយ​អាការៈ​គ្រុន​ក្ដៅ​និង​ឈឺ​ក្បាល
-ជួយ​បណ្ដេញ​ជាតិ​ពុល​ក្នុង​រាង​កាយ
-ប្រើ​សម្រាប់​ព្យាបាល​អាការៈ​ស្រវាំង​ភ្នែក
-ជួយ​បំបាត់​ក្លិន​មាត់​ឲ្យ​មាន​ខ្យល់​ដង្ហើម​ស្រស់​ថ្លៃ
-ជួយកម្ចាត់ក្លិនក្លៀកនិងក្លិនជើង
-ជួយ​បំបាត់​អាការៈ​កើត​ភ្លី​និង​មុន​លើ​មុខ​និង​ដង​ខ្លួន។

អត្ថបទ៖ Mr. Samrch

 

  • មាន​ធ្លាប់​ដឹង​ខ្លះ​ទេ?ពី​អត្ថប្រយោជន៍​នៃ​ស្លឹក​ម្លូ!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: