អាថ៌​កំបាំង​ដ៏​អស្ចារ្យ​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​នៅ​ពី​ក្រោយ​រស​ជាតិល្វីង​​របស់​ផ្លែ​ម្រះ

ផ្លែ​ម្រះ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​រស​ជាតិ​ល្វីង​ដែល​សម្រាប់​មនុស្ស​មួយ​ចំនួន​ខ្លាច​ជាតិ​ល្វីង​របស់​វា​ដោយ​មិន​សូវ​ចូលចិត្ត​និយម​បរិភោគ។ផ្លែ​ម្រះ​យើង​អាច​យក​មក​ធ្វើ​ជា​ម្ហូប​ជា​ច្រើន​មុខ​តាម​ការ​និយម​ចូលចិត្ត​ហើយ​យើង​ក៏​អាច​យក​មក​កិន​ធ្វើ​ជា​ទឹក​ភេសជ្ជៈ​សម្រាប់​បរិភោគ​ជា​ឱសថ​បំបាត់​អាការៈ​គ្រុន​ក្ដៅ។ហើយ​នៅ​ពី​ក្រោយ​រស​ជាតិ​ល្វីង​នេះ​បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដូចជា​៖

-ផ្លែ​ម្រះ​បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​សុំា​ក្នុង​រាងកាយ​ប្រឆាំង​វីរុស​និង​ជំងឺ​ផ្សេង
-រស​ជាតិ​ល្វីង​នៃ​ម្រះ​បាន​ជួយ​ព្យាបាល​ជំងឺ​ផ្ដាសាយ​ គ្រុន​ក្ដៅ​និង​បាក់តេរី​ផ្សេងៗ
-ជួយ​ការ​ពារ​ប្រឆាំង​និង​ជំងឺ​រលាក​ថ្លើម
-ជួយ​ពង្រឹង​និង​ព្យាបាល​ប្រព័ន្ធ​រំលាយ​អាហារ​និង​ការ​ទល់​លាមក
-បាន​ជួយ​បណ្ដេញ​និង​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ

-សម្បូរ​វីតាមីន​K ​ដែល​ជួយ​ការពារ​ការ​រលាក​ឆ្អឹង​និង​សន្លាក់
-ជួយ​ប្រឆាំង​និង​ជំងឺ​មហារីក​ពោះវៀន ​មហា​រីក​ដោះ​និង​មហា​រីក​ផ្សេងៗ
-ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​ដោយ​បាន​ជួយ​កាត់​បន្ថយ​នូវ​កម្រិត​កាល់​ឡូរី​ក្នុង​រាងកាយ
-សម្បូរ​សារ​ធាតុ​ចិញ្ចឹម​សម្រាប់​ទ្រទ្រង់​រាង​កាយ​ឲ្យ​មាន​សុខភាព​ល្អ

 

-ការ​ពិសា​ម្រះ​ជា​ប្រចាំ​អាច​ជួយ​កម្ចាត់​ជំងឺ​ស្បែក​ និង​ជំងឺ​មុន​​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត​ផង
-ម្រះ​បាន​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ដែល​លើស​ក្នុង​ឈាម​កុំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម
-ការពារ​ការ​ករ​កើត​គ្រួស​ក្នុង​តម្រង​នោម​ ក្រពះ ​និង​ក្រលៀន
-ជួយ​កាត់​បន្ថយ​និង​រក្សា​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម ដែល​ជួយ​កាត់​បន្ថយ​ក្នុង​ការ​ប្រឈម​មុខ​និង​ជំងឺ គាំង​បេះដូង​ មហា​រីក​បេះដូង​និង​ការ​ដាច់​សរសៃ​ឈាម

អត្ថបទ ៖ Samrach

 

  • អាថ៌​កំបាំង​ដ៏​អស្ចារ្យ​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​នៅ​ពី​ក្រោយ​រស​ជាតិល្វីង​​របស់​ផ្លែ​ម្រះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: