កូនខ្មែរ Original Song បទ ធម្មជាតិ​ជា​មិត្ត​សម្លាញ់​ខ្ញុំ ពិតជា​មាន​ន័យ​សម្រាប់​មនុស្ស​គ្រប់​គ្នា

កាល​ពី​ពេល​ថ្មីៗនេះ លោក Jimmy kiss ​ជា​ម្ចាស់ បទ Baby I’m Sorry បាន​ចេញ Original Song បទ​ថ្មី​មួយ​បទ​ទៀតហើយ ខណៈ​គាត់​ជា​អ្នក​ចម្រៀង​មួយ​រូប​ មាន​សមត្ថភាព​​ តែង​និពន្ធ​បទ Original Song ដោយ​ខ្លួន​ឯង។ ឥឡូវ​គាត់​​បាន​ចេញ​បទ​ថ្មី ​​មាន​ចំណង​ជើង​ថា ធម្មជាតិ​ជា​មិត្ត​សម្លាញ់។ ខណៈ​ដែល​បទ​ថ្មីនេះ​គាត់​បាន​រៀបរាប់ ​ពី​និយម​ន័យ​នៃ​បទចម្រៀង​ក្នុង Status របស់​គាត់​ថា “ធម្មជាតិ​ជា​មិត្ត​សម្លាញ់​ខ្ញុំ​ជា​បទចំរៀង (original) រៀបរាប់​ពី​ក្តី​ស្រលាញ់​រវាង​ធម្មជាតិ​នឹង​មនុស្ស សង្ឃឹម​ថា​នឹង​មាន​ការ​គាំទ្រ ហើយ​ជួយShare អោយ​បាន​ច្រើន​ដើម្បី​អោយ​ក្តី​ស្រលាញ់​ចំពោះ​ធម្មជាតិ​បាន​ផុលផុស​ឡើង។ សូម​មេត្តា​កុំ​យក​ចំរៀង​ខ្ញុំ​អោយ​ពាក់ព័ន្ធ នយោបាយ​ឡើយ បើ​ស្រលាញ់​អាណិត  ចំរៀង​នេះ​គឺ​គ្រាន់​តែ​បំផុស​ចិត្ត​ស្រលាញ់​តែ​ប៉ុណ្ណោះ ក្តី​ស្រលាញ់​របស់​អ្នក​ជា​តំលៃ​របស់ខ្ញុំ ”។

ដូច្នេះ CAMBOMAG យើង​ខ្ញុំ​សូម​បញ្ជាក់​បន្ថែម​ទៀត​ថា កុំ​យក​បទ​ចម្រៀង​ដែល​មាន​ន័យ​របស់​គាត់​ឲ្យ​ពាក់ព័ន្ធ និង​នយោបាយ​ឡើយ បើ​សិន​ស្រលាញ់​អាណិត​គាត់ សូម​ជួយ​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ​ដែល​មាន​គំនិត​និពន្ធ​ចម្រៀង​ដោយ​ខ្លួន​ឯង៕
សូមស្តាប់ទាំងអស់គ្នា៖

បទ ធម្មជាតិ​ជា​មិត្ត​សម្លាញ់

Original by Jimmy KissPosted by on Wednesday, August 19, 2015

បទ Baby I’m Sorry

អត្ថបទៈ សូររីកា
ប្រភព៖

  • កូនខ្មែរ Original Song បទ ធម្មជាតិ​ជា​មិត្ត​សម្លាញ់​ខ្ញុំ ពិតជា​មាន​ន័យ​សម្រាប់​មនុស្ស​គ្រប់​គ្នា已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: