រវៀង KTM RC 250 និង Pulsar RS 200 មួយ​ណា​ជា​ជម្រើសរបស់​អ្នក​!

ប្រសិន​ជា​យើង​និយាយ​ពី​ម៉ូតូ​ក្នុង​ស្រុក ​​មាន​យុវវ័យ​ជា​ច្រើន​កំពុង​ពេញ​និយម​ជា​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ជា​ពិសេស​ប្រភេទ​ម៉ូតូ​ធំ​ ឫ​ម៉ូតូ​ប្រើប្រាស់​អំប្រីយ៉ា​​ ។ ថ្ងៃនេះ​ CAMBOMAG សូម​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ពី​សម្រស់​និង​សមត្ថភាព​ម៉ូតូ KTM RC 250 និង Pulsar RS200។ ក្រុម​ហ៊ុន​ម៉ូតូ​ធំ​ឥណ្ឌា Bajaj បាន​បញ្ចេញ​ម៉ូតូ​ស្ព័រ​រាង​សង្ហារ​មួយ​គ្រឿង​ គឺ Pulsar RS 200 រី​ឯ​ក្រុមហ៊ុន KTM របស់​ប្រទេស​អូទ្រីស​ឯណេះ​​វិញ ក៏​បាន​បង្ហាញ​វត្តមាន​ម៉ូតូ​ស្ព័រ​ស៊េរី​ថ្មី​ KTM RC250 រាង​ស្អាត​មិន​ចាញ់ Pulsar RS 200 ប៉ុន្មាន​ឡើយ។ ចំពោះ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ នៅ​មិន​ទាន់​ច្បាស់​ពី​រូបរាង​និង​លក្ខណៈ​សម្បត្តិ​ម៉ូតូ​ស្ព័រ​ទាំង​ពីរ​នៅ ​ឡើយ​ទេ ដែល​ពេល​ខ្លះ​ពិបាក​នឹង​សម្រេច​ចិត្ត​ ថា​ត្រូវ​ទិញ​មួយ​ណា​មក​ជិះ។ អ៊ីចឹង​ ក្រោយ​ពេល​បាន​ឃើញ​ រូប​រាង​ និង​លក្ខណៈសម្បត្តិ​​របស់ Pulsar RS 200 និង KTM RC 250 រួច​ ប្រិយមិត្ត​​ប្រាកដ​ជា​ដឹង​ថា​តើ​​ម៉ូតូ​មួយ​ណា​​ខ្លាំង ហើយ​​ស្ថិត​ក្នុង​ចិត្ត​អ្នក​​​មិន​ខាន។ ​​​​​

លក្ខណៈ​សម្បត្តិ Pulsar RS 200

កម្លាំង​ម៉ាស៊ីន:              199.5cc single cylinder, fuel injected
ប្រភេទ​ម៉ូតូ:                  Sport ស្ព័រ
កម្លាំង​អតិបរមា:            24.15bhp @ 9,750rpm
កម្លាំង​បង្វិល:               18.6Nm @ 8,000rpm
ប្រអប់លេខ:                 6-speed
ហ្វ្រាំង:                         Dual disc with ABS

លក្ខណៈ​សម្បត្តិ KTM RC 250

កម្លាំង​ម៉ាស៊ីន:             248.8 cc
ប្រភេទ​ម៉ូតូ:                 Sport ស្ព័រ
កម្លាំង​អតិបរមា:           30.87 BHP (23 KW/31 HP) @ 9000 rpm
កម្លាំង​បង្វិល:               24 NM @ 7250 rpm
ប្រអប់លេខ:                6-speed, claw shifted
ហ្វ្រាំង:                       ហ្វ្រាំង​មុខ: 300 mm Disc brake
ហ្វ្រាំង​ក្រោយ: with four-pot brake caliper 230 mm Disc brake with one-pot brake caliper


អត្ថបទៈ សូររីកា
ប្រភព៖ KTM & Pusar websit
                   

  • រវៀង KTM RC 250 និង Pulsar RS 200 មួយ​ណា​ជា​ជម្រើសរបស់​អ្នក​!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: