អ្នក​នេសាទ​ម្នាក់​ប្រទះ​ឃើញ​គុជ​ខ្យង​ដែល​មាន​តម្លៃ​ដល់​ទៅ​១០០​លាន​ដុល្លារ​ ប៉ុន្តែ​…

អ្នកនេសាទជនជាតិហ្វីលីពីនម្នាក់ត្រូវបានគេដឹងថាបានរកឃើញគុជខ្យងដ៏ធំបំផុតមួយក្នុងពិភពលោកដោយវាមានទម្ងន់ប្រមាណជា៣៤គីឡូក្រាមឯណោះ ខណៈរូបគាត់បានប្រទះឃើញវានៅក្នុងសមុទ្រជិតកោះ Palawan Island របស់ប្រទេសហ្វីពីន ។

យោងតាមប្រភពពី The Mirror បានឲ្យដឹងថាតាមពិតបុរសនេះបានប្រទះឃើញគុជខ្យងនេះប្រមាណជារយៈពេល១០ឆ្នាំមកហើយ តែគាត់បានរក្សាទុកវាជាវត្ថុសំណាងសម្រាប់ក្រុមគ្រួសាររបស់គាត់ ក៏ប៉ុន្តែកាលពីដើមឆ្នាំនេះផ្ទះគាត់ត្រូវបានភ្លើងឆេះដូចនេះគាត់ក៏បានរើផ្ទះទៅនៅកន្លែងផ្សេង តែគាត់មិនចង់យករបស់នេះទៅតាមខ្លួនគាត់ក៏យកវាទៅប្រគល់ឲ្យមន្ត្រីទេសចរណ៍ក្នុងតំបន់នោះ ។

អ្នក​នេសាទ​ម្នាក់​ប្រទះ​ឃើញ​គុជ​ខ្យង​ដែល​មាន​តម្លៃ​ដល់​ទៅ​១០០​លាន​ដុល្លារ​ ប៉ុន្តែ​…

ខណៈក្រោយការពិនិត្យច្បាស់លាស់បានធ្វើបុគ្គលិកមន្ត្រីទេសចរណ៍បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីគេសន្និដ្ឋានថាវាអាចមានតម្លៃដល់ប្រមាណជា១០០លានដុល្លារឯណោះ ។ គួរបញ្ជាក់ថាកំណត់ត្រាគុជធំបំផុតពីមុនគឺមានទម្ងន់ប្រមាណជា៦.៤គីឡូក្រាមប៉ុណ្ណោះខណៈវាមានតម្លៃប្រមាណជា៣៥លានដុល្លារឯណោះ ដូចនេះមានន័យថាគុជដែលមន្ត្រីទេសចរណ៍ហ្វីលីពីនទទួលបានគឺមានទម្ងន់ធ្ងន់ជាងដល់ទៅ៥ដងឯណោះ ។

យ៉ាងណាយោងតាមសម្ដីមន្ត្រីទេសចរណ៍បានបញ្ជាក់ថាពួកគេនឹងរក្សាគុជនេះក្នុងសារមន្ទីរជាតិរបស់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ដើម្បីមកទស្សនាក្នុងប្រទេសខ្លួនឲ្យកាន់តែច្រើនឡើង ។

ប្រភព ៖

  • អ្នក​នេសាទ​ម្នាក់​ប្រទះ​ឃើញ​គុជ​ខ្យង​ដែល​មាន​តម្លៃ​ដល់​ទៅ​១០០​លាន​ដុល្លារ​ ប៉ុន្តែ​…已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: