Arsenal បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​សាំងហ្គាពួ​ហើយ​សម្រាប់​ការប្រកួត ​Baclays Asia Trophy

Sigapor : កីឡាករ​ចំនួន​២៧​រូប​របស់​ក្លឹប​កាំភ្លើង​ធំ​ Arsenal ដែល​ក្នុង​នោះ​ក៏​មាន​កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប​ គឺ​កីឡាករ​ Petr Cech បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹកដី​សាំងហ្គាពួ​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ដើម្បី​ត្រៀម​ខ្លួន​សំរាប់​​ការ​ប្រកួត​មិត្តភាព​ Baclays Asia Trophy ។

ក្លឹប Arsenal និង​ត្រូវ​ប្រកួត​ជាមួយ​ Singapor XI នៅ​ថ្ងៃពុធ​នេះ មុន​ពេល​ដែល​ត្រូវ​ជួប​ជាមួយ​ក្លឹប​មក​ពី​ English Premier League ដូច​គ្នា​អាច​ជា​ Everton ឬ Stoke City នៅ​ថ្ងៃ​សៅរ៍​ ។

ក្នុង​ដំណើរ​លើក​នេះ​ក្លឹប​ Arsenal បាន​អវត្តមាន​កីឡាករ​សំខាន់​៣​រូប​ទៀត​គឺ​កីឡាករ​ Alexis Sanchez , Danny Welbeck និង Tomas Rosicky ។ ដោយ​សារ​តែ​កីឡាករ​ Sanchez ត្រូវ​សម្រាក​បន្ទាប់​ពី​ជួយ​ក្រុម​ឈីលី​អោយ​ឈ្នះ​ពាន​រង្វាន់ Copa America ដោយ​ឡែក​ Welbeck និង Rosicky សុទ្ធ​តែ​មាន​របួស​ ។

ប្រភព ៖ ​
ប្រែសម្រួលដោយ​ ៖ វិចទ័រ

  • Arsenal បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​សាំងហ្គាពួ​ហើយ​សម្រាប់​ការប្រកួត ​Baclays Asia Trophy已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: