SAMSUNG នឹងបញ្ជេញ SMART PHONE ថ្មីរបស់ខ្លួនដែលអាចបត់អេក្រង់បានដូចជាសៀវភៅសរសេរ

​​​​​​​ដោយយល់ឃើញថា អតិថិជនភាគច្រើនរបស់ SAMSUNG ពេញចិត្តនឹងទំហំអេក្រង់ធំ និងច្បាស់ល្អ ដែលជាមូលហេតុធ្វើឲ្យ SAMSUNG កំពុងតែរកនឹកច្នៃប្រឌិតផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អតិថិជនខ្លួន។
ថ្មីៗនេះមានប្រភពពត៍មានមួយបានឲ្យដឹងថា ក្រុមហ៊ុន SAMSUNG កំពុងផលិត SMART PHONE ថ្មីរបស់ខ្លួនដែលអាចនឹង​បត់អេក្រង់បានដូចជាសៀវភៅដៃ ដូច្នេះដែរ។ វាជាជម្រើសដ៏ល្អសំរាប់អ្នកដែលចូលចិត្តទូរស័ព្ទអេក្រង់ធំ និងងាយស្រួលដាក់តាមខ្លួន។

SMART PHONE ជំនាន់ថ្មីនេះនឹងត្រូវបានដាក់ឲ្យតំណើរការដោយបន្ទះឈីប Snapdragon 620 & 820 ដែលនឹងអាចបំពាក់ RAM ចំនួន 3GB អាចដាក់មេម៉ូរីកាត បាន និងមានថ្មភ្ជាប់នៅខាងក្នុង(non-removable)។ អេក្រង់របស់វាអាចនឹងមានរូបភាពច្បាស់ល្អនៅលើបន្ទះប្លាស្ទិកស្តើងរបស់កញ្ចក់អេក្រង់។

គេរំពឹងថា​ SMART PHONE ថ្មីនេះនឹង​ត្រូវ​បាន​ដាក់​លក់នៅខែ​មករា​ដើមឆ្នាំ​ខាងមុខនេះ។

ប្រែសម្រួលដោយ៖​ OUENG MENGSAE
ប្រភពពត៍មាន៖

  • SAMSUNG នឹងបញ្ជេញ SMART PHONE ថ្មីរបស់ខ្លួនដែលអាចបត់អេក្រង់បានដូចជាសៀវភៅសរសេរ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: