Ronaldo ,​ Benzema នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ Audi Cup

កីឡាករ​ពីរ​រូប​របស់​ក្លឹប​ Real Madrid គឺ​កីឡាករ​ Cristaino Ronaldo និង​កីឡាករ​ Karim Benzema និង​អវត្តមាន​ពី​បញ្ជី​កីឡាករ​របស់​ Real Madrid ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Munich ដើម្បី​ធ្វើ​ការ​ប្រកួត​ Audi Cup ។

ដោយ​នៅ​ថ្ងៃ​អង្គារ​នេះ​ក្លឹប​ Real Madrid នឹង​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​នៃ​ពាន​រង្វាន់​នេះ​ជាមួយ​ក្លឹប​ Tottenham Hotspur តែ​ត្រូវ​ Real Madrid បាន​អវត្តមាន​កីឡាករ​សំខាន់​ពីរ​រូប​គឺ​ដោយសារ​ Ronaldo មាន​របួស​ខ្នង​ខណៈ​ Benzema របួស​ភ្លៅ​អំឡុង​ពេល​ហ្វឹក​ហាត់​ ។

បញ្ជី​ឈ្មោះ​កីឡាករ​២៤​រូប​របស់​ Real Madrid ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ពាន​រង្វាន់​នេះ​មាន​៖
អ្នក​ចាំ​ទី​ ៖ Navas , Casilla , Ruben Yanez
ខ្សែ​ការពារ​ ៖ Varane , Pepe , Ramos , Nacho , Marcelo , Carvajal , Arbeloa , Danilo
ខ្សែ​បម្រើ​ ៖ Kroos , James , Bale , Casemiro , Modric , Cheryshev, Isco , Illaramendi , Marco Asensio , Odegaard
ខ្សែ​ប្រយុទ្ធ​ ៖ Jese , Lucas Vazquez , Borja Mayoral

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ