សាក​ល្បង​១២ វិធី​នេះ​ ធានា​ថា​ Iphone របស់​លោក​អ្នក​នឹង​សល់​Space ទំនេរ​ច្រើន​ជាង​មុន

សាក​ស្រមៃ​មើល​ថា​អ្នក​មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​ដែល​លោក​អ្នក​ទាញ​Iphoneរបស់ លោក​អ្នក​មក​ថត​រូប​ស្រាប់​តែ​វា​បង្ហាញ​សារ​ដូច​រូប​ខាង​ក្រោម​៖
ដោយសារ​តែ​Iphone មិន​អាច​បន្ថែម​ Memory ខាង​ក្រៅ​បាន​ ទើប​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​ តែង​តែ​ជួប​ប្រទះ​បញ្ហា​នេះ​ ជា​ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ Iphone 16G តែ​ម្ដង។ ដូច្នេះ​យើង​ខ្ញុំ​សូម​ណែ​នាំ​ នូវ​វិធីសាស្រ្ត​មួយ​ចំនួន​ ដើម្បី​រក្សា​ធ្វើ​អោយ​ទូរស័ព្ទ​លោក​អ្នក​មាន​
អង្គ​ចង​ចាំ​ទំនេរ​ច្រើន​ដើម្បី​ផ្ទុក​ទិន្នន័យ​ថ្មី​ៗបន្ត​ទៀត​៖

១. ពិនិត្យ​មើល​សិន​ថា​កម្មវិធី​ណា ដែល​ប្រើប្រាស់​ Memory អស់​ច្រើន​ជាង​គេ៖​
យើង​អាច​ដឹង​បាន​ដោយ​គ្រាន់​តែ​ ចូល​ក្នុង​ Setting​>General>Usage ហើយ​បន្ទាប់​មក​ចុច​ទៅ​លើ​ ពាក្យ Manage Storage។ វា​នឹង​បង្ហាញ​ដូច​រូប​ខាង​ក្រោម​

២. លុប​កម្ម​វិធី​ណា​ដែល​យើង​មិន​ប្រើ​៖
បន្ទាប់​ពី​ដឹង​ថា​កម្ម​វិធី​ណា​ដែល​ត្រូវ​ការ​មេម៉ូរី​ច្រើន​ហើយ​
នោះ​ លោក​អ្នក​ពិនិត្យ​មើល​ថា​ កម្មវិធី​ណា​ខ្លះ ដែល​យើង​ដោនឡូត​ទុក​ចោល​ ហើយ​មិន​ដែល​ ប្រើ​សោះ។ ដូច្នេះ អ្នក​គួរ​តែ​លុប​វា​ចោល​ទៅ ដើម្បី​ទុក Space ផ្ទុក​អ្វី​ដែល​យើង​ត្រូវ​ការ​ផ្សេង​ ទៀត។

៣. លុប​បទ​ចម្រៀង​ដែល​យើង​លែង​ស្ដាប់​៖
យើង​ជឿជាក់​ថា លោក​អ្នក​ប្រាកដ​ជា​បាន​ ដោនឡូត​បទ​ចម្រៀង​ដើម្បី​ស្ដាប់​កំដរ​អារម្មណ៍ ប៉ុន្តែ​ប្រាកដ​ជា​មាន​បទ​ខ្លះ​ដែល​យើង​លែង​ចង់​ ស្ដាប់ ហើយ​តែងតែ​រំលង​(Skip) ចោល​ពេល​លឺវា​នោះ​ ដូច​នេះ​លោក​អ្នក​ក៏​គួរ​តែ​លុប​វា​ចោល​ ដែរ។

៤. បង្រួម​Resolution រូបភាព​៖
វិធី​សាស្ត្រ​នេះ ប្រហែល​ជា​អាច​ធ្វើ​អោយ​គុណភាព​រូបភាព​របស់​
លោក​អ្នក​មិន​ល្អ​ដូច​មុន​ ប៉ុន្តែ​វា​អាច​អោយ​យើង​សន្សំ​មេម៉ូរី​បាន​ខ្លះ​ដែរ​ ហើយ​រូបភាព​ដែល​ មាន​Resolution ពេញ​នឹង​ត្រូវUpload ចូល​ក្នុង​គណនី​ iCloud ក្នុង​ករណី​ដែល​លោក​អ្នក​បាន បង្កើត​គណនី iCloudរួចរាល់។ ប្រសិន​បើ​លោក​អ្នក​ ប្រើ​ប្រាស់​ Iphone ដែល​ដើរ​ដោយ​ iOS 8 ឡើង​ទៅ​ លោក​អ្នក​អាច​ សាកល្បង​វិធី​នេះ​បាន​ ដោយ​ចូល​ទៅ​កាន់​ Settings>Photos & Camera> Optimize Phone storage ជា​ការ​ស្រេច​។

៥. កំណត់​ពេល​លុប​សារ​ដែល​លែង​ចាំ​ចាច់​៖
ជា​ទូទៅ​យើង​តែង​ទទួល​បាន​សារ​ពី​ក្រុម​ហ៊ុន​
ប្រព័ន្ធ​ទូរស័ព្ទ​ជា​ញឹក​ញាប់​ ហើយ​ក៏​មិន​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​លុប​វា​ចោល​ដែរ​។ ដូចនេះ​លោក​អ្នក​អាច​កំណត់​ពេល​វេលា​អោយ​ ទូរស័ព្ទ​លុប​សារ​ចោល​ដោយ​ខ្លួន​ឯង​ ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​ Settings>Messages> Keep Messages ហើយ​ធ្វើ​ការ​ ជ្រើស​រើស​ថា គួរ​រក្សា​ទុក​វា​រហូត​ ឬ​ក៏​មួយ​ឆ្នាំ​ឬ​ក៏​ត្រឹម​តែ​មួយ​ខែ​។

ចំណាំ៖ សូម​កុំ​សាក​ល្បង​វិធី​សាស្ត្រ​នេះ​ បើ​សិន​ជា​លោក​អ្នក​មាន​សារ​ទំនាក់​ទំនង​ចាំ​បាច់​ ព្រោះ​វា​អាច​អោយ​យើង​ បាត់​បង់​សារ​ទាំង​នោះ​បាន​ ជាយ​ថា​ហេតុ​។

៦. ធ្វើការ​Back up ឯក​សារ​ទុក​៖
នេះ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ សម្រាប់​អ្នក​
ដែល​មាន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​ លោក​អ្នក​អាច​ចម្លង​ឯក​សារ​និង​រូបភាព​ទុក​ក្នុង​កុំព្យូទ័រ​ មុន​ពេល​សម្រេច​ចិត្ត​លុប​វា​ចេញ​ពី ទូរស័ព្ទ។ បន្ថែម​លើស​ពី​នេះ​ លោក​អ្នក​ក៏​អាច​ upload ឯក​សារ​ទាំង​នោះ​ដោយ​ផ្ទាល់​ចូល​ទៅ​ក្នុង Dropbox, Google Drive, Box, Google Photos ចេញ​ពី​ទូរ​ស័ព្ទ​ តែ​តម្រូវ​អោយ​យើង​ប្រើប្រាស់ អ៊ីន​ធឺណេត ផង​ដែរ។

៧. សម្រាប់​លោក​អ្នក​ប្រើ​ប្រាស់​មុខងារ​HDR ក្នុង​កាមេរ៉ា៖
ប្រសិន​បើ​អ្នក​ពិត​ជា​បាន​ប្រើ​ មុខងារ​នេះ​រាល់​ពេល​ថត​រូប​មែន លោក​អ្នក​គួរ​តែ​ចូល​ទៅ​ក្នុង Settings> Photos & Camera បន្ទាប់​មក​ បិទ​មុខ​ងារ​ Keep Normal Photo ចោល ពី​ព្រោះ​មុខងារ​នេះ​រក្សា​ទុក​ទាំង​ រូបភាព ធម្មតា និង​ទាំង​រូបភាព​ដែល​ប្រើ​HDR ។

៨. លុប​សារ​ Facebook ចាស់ៗ​ចោល​៖
ស្ដាប់​ទៅ​ ដូច​ជា​កំប្លែង​បន្តិច​ តែ​វា​ពិត​ជា​បាន​ផល​មែន។ ពេល​ដែល​យើង​លុប​Chat ចាស់​ៗ​ចោល មិនមែន​សម្រាប់​តែ​មនុស្ស​ខឹង​គ្នា ឬ​បែក​បាក់ គ្នា​ទេ តែ​នៅ​ពេល​ដែល​សារ​នោះ​ មិន​សំខាន់​សម្រាប់​យើង ឧទាហរណ៍​៖ សារ​ដែល​ផ្ញើ​ចូល​មក​ ពី​អ្នក​ដែល​យើង​មិន​ស្គាល់​ ឬ​ក៏​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​អ្វី​មួយ​ដែល​យើង​មិន​ត្រូវ​ការ​ យើង​ក៏​
អាច​លុប​វា​ចោល​ដែរ​ ដើម្បី​សន្សំ​មេម៉ូរី​ ទូរស័ព្ទ​របស់​យើង​។

៩. លុប History ក្នុងBrowser ទូរស័ព្ទ​របស់​អ្នក​៖
រាល់​ពេល​ដែល​អ្នក​បើក​មើល​ វេបសាយ​ណា​មួយ​ Browser​ទូរស័ព្ទ​របស់​អ្នក​ តែង​តែរ​ក្សា​ទុក សម្រាប់​អ្នក​ចូល​ទៅ​មើល​ លើក​ក្រោយ​ទៀត​ ប៉ុន្តែ​យូរ​ៗម្តង យើង​ក៏​គួរ​លុប​វា​ចោល​ដែរ​ ដោយ​គ្រាន់​តែ​ចូល​ Settings>Safari ហើយ​ចុច​លើ​ពាក្យ​ Clear History and Website Data។

១០. បិទ​មុខ​ងារ​ រក្សា​រូប​ទុក​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង Instagram៖
ប្រសិន​លោក​អ្នក​ជា​អ្នក​ដែល​ប្រើ​ប្រាស់​បណ្ដាញ​សង្គមInstagram សូម​ចូល​ទៅ​កាន់ កម្មវិធីInstagram រួច​ចុច​ចូល Settings ក្នុង​កម្មវិធី​ ហើយ​ធ្វើ​ការ​បិទ​មុខ​ងារ Save Original Photo ចោល។

១១. លុប Podcasts ដែល​បាន​ស្ដាប់​រួច​៖
សម្រាប់​ដែល​ចូល​ចិត្ត​ស្ដាប់​ព័ត៌មាន​ផ្សេងៗ តាម​រយៈ​កម្ម​វិធី​ Podcast អាច​កំណត់​អោយ​វា​លុប​ចោល​នូវ Audioណា​ដែល​យើង បាន​ស្ដាប់​រួច​ ដោយ​គ្រាន់​តែ​បើក​កម្ម​វិធី​ Podcasts ចូល​ក្នុង​ Setting> Episodes to keep> All unplayed។

១២. បិទ​មុខ​ងារ​ រក្សា​រូប​ទុក​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង កម្មវិធី Whatsapp៖
ដូច​គ្នា​នឹង​Instagram ដែរ លោក​អ្នក​ដែល​ប្រើ​ប្រាស់​ កម្ម​វិធី Whatsapp អាច​ចូល​ទៅ​បិទ​ មុខ​ងារ​នេះ​ដោយ​ ចូល​ទៅ​កាន់​កម្ម​វិធី​ Whatsapp> Menu Button>Settings>Chat Settings>
Media auto-download ជា​ការ​ស្រេច​។

សង្ឃឹម​ថា​ ក្នុង​ចំណោម​ ១២ វិធីសាស្ត្រ​ខាង​លើ​ យ៉ាង​ហោច​ណាស់​ មាន​ ៥ ទៅ៦ វិធី​សាស្រ្ត​ ដែល​អាច​អោយ​លោក​អ្នក​យក​ទៅ​សាកល្បង​បាន ដើម្បី​សន្សំ​មេម៉ូរី​ Iphoneរបស់​អ្នក​អោយ​ ទំនេរ​ច្រើន​ និង​អាច​ផ្ទុក​នូវ​ឯក​សារ​ថ្មី​ៗដែល​លោក​អ្នក​ត្រូវ​ការ​៕

ប្រភព :

អត្ថបទដោយ : Leng Kim

  • សាក​ល្បង​១២ វិធី​នេះ​ ធានា​ថា​ Iphone របស់​លោក​អ្នក​នឹង​សល់​Space ទំនេរ​ច្រើន​ជាង​មុន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:បច្ចេកវិទ្យា
Tags: