ការ​​ប្រគំ​តន្ត្រី​កំពូល​ៗ​ទាំង​១០​ដែល​អស្ចារ្យ​​បំផុត​របស់​ Big Bang

១០. បទ​ “Lollipop” របស់​Bigbang និង 2ne1ក្នុង​ការ​ប្រគំ​តន្ត្រី​របស់ YG Family

ការ​សហការ​គ្នា​នៅ​លើ​ឆាក​តែ​មួយ​នៃ​បទ​ “Lollipop” ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ Big Bang និង​ 2ne1 គឺ​ជា​ការ​រំលឹក​ថយ​ក្រោយ​នាំ​ការ​សម្ដែង​ដ៏​ពិសេស​មួយ។ ស្ទីល​របស់​ពួកគេ​​នៅ​តែ​ទាក់​ទាញ​ព្រមទាំង​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​ពី​ពី​ដើម​បទ​ដល់​ចុង​បញ្ចប់​នៃ​បទ​ចម្រៀង​។ ការ​ផ្សាយ​បន្ត​ផ្ទាល់​មាន​ភាព​អស្ចារ្យ​ ព្រោះ​ថា​វា​បាន​កំណត់​សម្គាល់​ពី​ការ​ចាប់​ផ្ដើម​​នៃ​ដំណើរ​ការ​សម្ដែង​របស់​ពួកគេ​​អោយ​ក្លាយ​ទៅ​ជា​ក្រុម​កំពូល​នៃ​កម្មវិធី​ Kpop ជា​លក្ខណៈ​អន្តរជាតិ។

៩. បទ “Bae Bae” របស់​ Seungri

បទ​នេះ​​គឺ​ជា​ប​ទ​ចម្រៀង​ក្នុង​ក្ដី​ស្រម៉ៃ​របស់​នារី​គ្រប់​រូប​​ក្នុង​ការ​មើល​ការ​ផ្សាយ​បន្ត​ផ្ទាល់​។ វា​ពោរពេញ​ដោយ​ការ​ផ្ដោះផ្ដង​សម្តី​​របស់​បុរស​ម្នាក់។​​ ការ​ផ្សាយ​បន្ត​ផ្ទាល់​នៃ​បទ​ចម្រៀង​មួយ​បទ​នេះ​​គឺ​ល្អ​បំផុត​​ព្រោះ​បាន​បន្ថែម​នូវ​ការ​តុបតែង​​ផ្ទាល់​ខ្លួន​របស់​គាត់​ជា​ច្រើន។ វា​ពិត​​ជា​អស្ចារ្យ​ណាស់​ដែល​ទស្សនិក​ជន​មាន​ការ​ទាក់​ទាញ​ខ្លាំង​ក្នុង​ការ​សម្ដែង​នេះ​ ព្រម​ទាំង​អារម្មណ៍​ដែល​ទទួល​បាន​តាម​រយៈ​ក្រសែភ្នែក​របស់​ Seungri។

៨. ការ​ត្រលប់​មក​នូវ​បទ Haru Haru

បទ​នេះ​គឺ​ជា​បទ​មួយ​ក្នុង​ចំណោម​បទ​​ល្បី​ៗ​ខ្លាំង​របស់​ក្រុម​ចម្រៀង​នេះ​ ហើយ​ក៏​ជា​បទ​មួយ​ក្នុង​ចំណោម​​បទ​​ផ្នែក​​នៃ​សាច់​រឿង​ដែល​មិន​អាច​បំភ្លេច​បាន​មួយ។​ ការ​សម្ដែង​លើ​ឆាក​មួយ​នេះ​គឺ​ប្លែក​ពី​គេ​ ​ព្រោះ វា​បាន​ចាប់​ផ្ដើម​ដោយ​ Taeyang លេង​ព្យាណូ​ រួច​ទើប​មាន​ការ​សម្ដែង​របស់​សមាជិក​ក្រុម​ទាំងអស់​ជា​បន្តបន្ទាប់​។​ ឆាក​​សម្ដែង​​មាន​រចនា​បទ​ស្រស់​ស្អាត​ ដែល​ធ្វើ​អោយ​ការ​សម្ដែង​របស់​ពួកគេ​កាន់​តែ​អស្ចារ្យ។​

៧. Wonder Girls និង Big Bang ក្នុង​បទ “Tell Me”& “Lies”

ការ​រួម​គ្នា​ច្រៀង​បទ​នៅ​លើ​ឆាក​​ពិត​ជា​បង្កើត​នូវ​បទ​ពិសោធន៍​មួយ​ដ៏​រំភើប​។ មិន​ត្រឹម​តែ​បទ​​ទាំង​ពីរ​នេះ​ប៉ុណ្ណោះ​ទេ​ដែល​ល្បី​ខ្លាំង​​ក្នុង​ពេល​នោះ​ តែ​​ការ​ច្រៀង​រួម​គ្នា​រវាង​ក្រុម​ទាំង​ពីរ​​នូវ​បទ​ដទៃ​ទៀត​​ធ្វើ​បង្កើត​ការ​សម្ដែង​ដែល​មិន​គួរ​មើល​រំលង។​ វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​​​សិល្បៈ​ករ​​សម្ដែង​ស៊ី​សង្វាក់​គ្នា​ ហើយ​ការ​ច្រៀង​របស់​ពួក​គេ​កាន់​តែ​បង្ហាញ​ពី​ភាព​ល្អ​ឥត​ខ្ចោះ។​

៦.​ បទ “Blue” កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មិនា​ឆ្នាំ​២០១៣ ក្នុង​កម្មវិធី​ M Countdown

សម្លេង​កង​រំពង​នៃ​អ្នក​គាំ​ទ្រ​! បទ​នេះ​ត្រូវ​បាន​ច្រៀង​ដោយ​ហ្វូង​នៃ​អ្នក​គាំទ្រ​។ ដោយ​កំពុង​សប្បាយ​រីករាយ​ជាមួយ​នឹង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ ហើយ​ស្រែក​ច្រៀង​អម​ជាមួយ​នឹង​បទ​ចម្រៀង។​ ការ​បន្ត​ផ្ទាល់​នេះ​បាន​ចាប់​យក​​ការ​សម្ដែង​ដ៏​គួរ​អោយ​ស្ញប់ស្ញែង​របស់​ពួកគេ។​

៥. Fantastic Baby ក្នុង​ Japan Dome Tour ឆ្នាំ​២០១៤

បទ​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​នូវ​គ្រប់​ការ​ប្រគំ​តន្រ្តី​។ ប្រទេស​ជប៉ុន​ហាក់​បី​ដូច​ជា​មាន​បទ​ពិសោធន៍​ដ៏​ខ្លាំង​ក្លា​បំផុត​​ជាមួយ​ការ​រៀប​ចំ​ឆាក​សម្រាប់​សម្ដែង ការ​បង្ហាញ​ការ​ដុត​កាំជ្រួច​ ព្រម​ទាំង​ពន្លឺ​ភ្លើង​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​ អោយ​សម​ទៅ​នឹង​ការ​ច្រៀង​ខ្លាំងៗ​​ធ្វើ​អោយ​ក​ក្រើក​ឆាក​តែ​ម្ដង។​

៤. Loser ក្នុង​ដំណើរ​កម្សាន្ត​ “Made In Seoul”

ដំណើរ​កម្សាន្ត​មួយ​នេះ​គឺ​ពិតជា​​បង្កប់​នូវ​ការសម្ដែង​លើ​ឆាក​ដ៏​ពិសេស​មួយ។ ការ​តុប​តែង​ឆាក​ដ៏​ទាក់​ទាញ​ធ្វើ​អោយ​ពួកគេ​មើល​ទៅ​រឹត​តែ​អស្ចារ្យ​។ បទ​នេះ​គឺ​ជា​បទ​មួយ​ដែល​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ ហើយ​ការ​រៀប​ចំ​ឆាក​គឺ​អោយ​នឹង​ស៊ី​នឹង​បទ​ចម្រៀង​ផង​ដែរ។​ ដូច​ដែល​បាន​រំពឹង​ទុក​ សមត្ថភាព​ខាង​សម្លេង​​ត្រង់​នេះ​គឺ​គួរ​អោយ​កត់​សម្គាល់​។

៣. “Bang Bang Bang” ក្នុង​ការ​ប្រគំ​តន្រ្តី​នៅ​សៀងហៃ​

ការ​សម្ដែង​ក្នុង​ការ​ប្រគំ​តន្រ្តី​មួយ​នេះ​ បាន​បង្ហាញ​ពី​ក្បាច់​រាំ​ដ៏​រស់​រវើក​របស់​ពួក​គេ​ ព្រម​ទាំង​ពី​ភាព​លំបាក​របស់​ពួកគេ​​ក្នុង​ការ​ច្រៀង​ផង​រាំ​ផង។​

២. We Like 2 Party ក្នុង​កម្មវិធី​ M! Countdown

ពួក​គេ​ពិត​ជា​​បាន​រីករាយ​ជាមួយ​នឹង​ជីវិត​របស់​ពួកគេ​​តាម​រយៈ​បទ​ចម្រៀង​នេះ ហើយ​ស្ទីល​របស់​ពួកគេ​នីមួយៗ​កាន់​តែ​ធ្វើ​អោយ​ពួកគេ​មើល​ទៅ​កាន់​តែ​ទាក់​ទាញ។​ ពួកគេ​ពិត​ជា​បញ្ចូល​អារម្មណ៍​បាន​ល្អ​មែន​ទែន​ ហើយ​ធ្វើ​អោយ​ហ្វូង​នៃ​អ្នក​គាំ​ទ្រ​​រីករាយ​ជាមួយ​កម្មវិធី​​ក្នុង​វិស្សមកាល​រដូវ​ក្ដៅ​។​

១. Bad Boy ក្នុង​​កម្មវិធី Alive Tour កាល​ពី​ឆ្នាំ​២០១២

ការ​សម្ដែង​របស់​ពួកគេ​ក្នុង​បទ​នេះ​ ជាប់​ចំណាត់​ថ្នាក់​លេខ​១​ដោយ​មូល​ហេតុ​ជាច្រើន​។ វា​ជា​បទ​មួយ​ដែល​មាន​អត្ថន័យ​។ ការ​បង្ហាញ​នូវ​ការ​សម្ដែង​របស់​ពួកគេ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ ហើយ​អ្វី​ដែល​គួរ​អោយ​សរសើរ​អំពី​បទ​នេះ​គឺ​ ឱកាស​ដែល​ផ្ដល់​អោយ​ពួកគេ​អាច​សម្ដែង​បាន​ពេញ​ឆាក​តែ​ម្ដង​។ គ្រប់​គ្នា​នៅ​ទី​នោះ​អាច​រីករាយ​ជាមួយ​ការ​សម្ដែង​របស់​ពួកគេ​ ជាពិសេស​នោះ​ពេល​ជិត​បទ​បញ្ចប់​នូវ​បទ​ចម្រៀង​ នៅ​ពេល​ដែល​ពួកគេ​ច្រៀង​ទាល់​តែ​អស់​សាច់​ភ្លេង។

ប្រភពៈ

ដោយៈ Gemini Fleta

  • ការ​​ប្រគំ​តន្ត្រី​កំពូល​ៗ​ទាំង​១០​ដែល​អស្ចារ្យ​​បំផុត​របស់​ Big Bang已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: