ការងារ​​ទាំង​៧​ផ្សេង​ទៀត​ ​ដែល​អាច​ឲ្យ​អ្នក​រក​ប្រាក់​បន្ថែម​បាន​បើ​ទោះ​បី​អ្នក​​​រវល់​ធ្វើ​​ការងារ​ពេញ​ម៉ោង​ក៏​ដោយ

១.បង្រៀនអនឡាញ ៖

វាជាវិធីដ៏ពេញនិយមសម្រាប់មនុស្សទូទៅមានការងារពេញម៉ោងតែងតែធ្វើដើម្បីបង្កើនប្រាក់ចំណូល ។

២.ជាអ្នកសរសេរអត្ថបទអនឡាញ ៖

ការងារនេះក៏ពេញនិយមមិនចាញ់ការបង្រៀនអនឡាញខាងលើនោះទេ ដោយវារាងពិបាកជាងការបង្រៀនតែវាក៏បានផ្តល់ជាចំណេះដឹងដល់អ្នក រាល់ពេលសរសេរអត្ថបទម្តងៗផងដែរ ។

៣.បង្ហោះវីដេអូក្នុងYoutube ៖

ចំណុចអ្នកប្រហែលជាបានដឹងរួចមកហើយ ថា Youtube អាចជាប្រភពចំណូលដល់អ្នកផងដែរ ព្រោះវាជាប្រភពបង្កើតប្រាក់ដល់អ្នកយ៉ាងងាយស្រួល តែអ្នកត្រូវដឹងពីបែបបទ និង ច្បាប់នៃការបង្ហោះវីដេអូផងដែរ ។

៤.ធ្វើជាអ្នកផ្ដល់ព្រឹក្សា(បុគ្គលិកអណ្ដែត) ៖

បើសិនជាអ្នកមានជំនាញឬបទពិសោធន៍ណាមួយច្បាស់គួរសម ដូចជាខាងលក់,ច្បាប់ជាដើម ចូរអ្នកធ្វើជាផ្តល់ការព្រឹក្សាដើម្បីរកកំរៃបន្ថែមបើទោះអ្នកកំពុងតែធ្វើការងារពេញម៉ោងឲ្យគេក៏ដោយ ។

៥.ធ្វើជាអ្នកវាយអត្ថបទ ៖

អ្នកពូកែវាយអត្ថបទមែនទេ ? សាកស្វែងរកវាទៅរួចធ្វើការងារនេះក្រោយពីបំពេញការងារពេញម៉ោងចប់ ការធ្វើបែបនេះអ្នកនឹងបានចំណូលបន្ទាប់បន្សំខ្លះៗដែរ ។

៦.ធ្វើជាអ្នកបំពេញការងារពេលយប់ ៖

ការងារដូចជា ជួយមើលហាង២៤/៧ ឬ ធ្វើជាអ្នកចម្រៀង ឬ អ្នកMixចម្រៀងក្តី ឲ្យតែអ្នកចូលចិត្ត សូមជ្រើសរើសការងារពេលយប់ទាំងនោះ ដើម្បីបង្កើតចំណូលរបស់អ្នក ។

៧.លក់ទំនិញផ្សេង ៖

មិនថាអ្នកមានរបស់អ្វីនោះទេ អ្នកអាចលក់របស់ទាំងនោះជាលក្ខណៈអនឡាញ ព្រោះសព្វថ្ងៃ ផ្សារអនឡាញនៅប្រទេសកម្ពុជាយើងមានជាច្រើន ក្នុងនោះមានផ្សារដ៏ធំមួយ គឺ Kaymu ដែលអ្នកអាចចូលទៅលក់ទំនិញឬរបស់នានារបស់អ្នកបានយ៉ាងងាយស្រួល ។
ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖

  • ការងារ​​ទាំង​៧​ផ្សេង​ទៀត​ ​ដែល​អាច​ឲ្យ​អ្នក​រក​ប្រាក់​បន្ថែម​បាន​បើ​ទោះ​បី​អ្នក​​​រវល់​ធ្វើ​​ការងារ​ពេញ​ម៉ោង​ក៏​ដោយ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: