អី​យ៉ាស់​! លេច​រូប​រាង​ និង​លក្ខណៈ​សម្បត្តិ​របស់​ Galaxy Note 5 និង S6 Edge Pluse ជំនាន់​ថ្មី​ហើយ​តាស់

មិន​ទាន់​ដល់​ព្រឹត្តិការណ៍​ Unpackedដ៏​ធំ​របស់​ ក្រុមហ៊ុន​Samsungនៅ​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ខាង​មុខ​នេះ​ផង​ ស្រាប់​តែ​លេច​ចេញ​រូបភាព​ និង​ពត៌មាន​របស់​ Samsung Galaxy Note និង S6 Edge Plus រួច​ទៅ​ហើយ​។ តាម​រយៈ​ពត៌មាន​ Twitter របស់ Evan Blass @evleaks បាន​បង្ហោះ​នូវ​រូបភាព​របស់​ Samsung Galaxy Note 5 និង S6 Edge Plus ស្តែង​ៗតែ​ម្តង​ ដោយ​គាត់​បាន​បង្ហាញ​តែ​លក្ខណៈ​សម្បត្តិ​របស់​ Galaxy Note 5 តែ​ប៉ុណ្ណោះ​ ។​ដោយ​វា​មាន​ទំហំ​អេក្រង់​ 5.66 អ៊ីង QHD(1440×2560 pixels) ប្រភេទ Super AMOLED Display, ប្រើប្រាស់​ CPU ប្រភេទ Exynos 7420 (4 cores 2.1GHz និង 4 cores 1.5GHz) មាន Ram រហូត​ដល់​ 4GB ។ ចំនែក​ឯ​ Camera ខាងក្រោយ​របស់​វា​មាន​ទំហំ 16-Megapixels និងCamera ខាង​មុខ​វិញ​ 5-Megapixels, វា​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android 5.11 Lollipop ជំនាន់​ចុង​ក្រោយ​ តែ​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​គឺ​វា​ មិន​អាច​បន្ថែម​ Memory Card ដូចជំនាន់​មុន​បាន​ទេ​ ។

អត្ថបទ៖ Nicolar
ប្រភព៖

  • អី​យ៉ាស់​! លេច​រូប​រាង​ និង​លក្ខណៈ​សម្បត្តិ​របស់​ Galaxy Note 5 និង S6 Edge Pluse ជំនាន់​ថ្មី​ហើយ​តាស់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: