យ៉ាប់​ហើយ​ Chelsea ត្រូវ​អវត្តមាន​កម្លាំង​សំខាន់​ដល់​ទៅ​២​រូប​ក្នុង​ការ​ប្រកួត​យប់​នេះ​

ក្នុង​យប់​នេះ​ក្លឹប​តោ​ខៀវ​ Chelsea និង​ត្រូវ​បើក​ទ្វារ​ទឹក​ដី​ Stamford Bridge របស់​ខ្លួន​ស្វាគមន៍​ភ្ញៀវ​កាំភ្លើង​ Arsenal ។

ខណៈ​ការ​ប្រកួត​នេះ​ Chelsea ត្រូវ​អវត្តមាន​កម្លាំង​សំខាន់​របស់​ពួក​គេ​ដល់​ទៅ​ពីរ​រូប​គឺ​កីឡាករ​ Pedro Rodrique និង​កីឡាករ​ Willian ដោយ​សុទ្ធ​តែ​មាន​បញ្ហា​របួស​ ។ ដោយ​កីឡាករ​ Pedro បាន​រង​របួស​តាំង​ពី​ពេល​ Chelsea ប្រកួត​ជាមួយ​ Everton កាល​ពី​សប្ដាហ៍​មុន​មក​ម្ល៉េះ​ ខណៈ​កីឡាករ​ Willian បាន​រង​របួស​ក្នុង​ការ​ប្រកួត​ Champion League ជាមួយ​ក្លឹប​ Maccabi Tel Aviv កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ។

ដោយ​ឡែក​គ្រូ​បង្វឹក​ Chelsea លោក​ Jose Mourinho បាន​និយាយ​ថា « Willian មិន​អាច​លេង​យ៉ាង​ប្រាកដ ហើយ​ខ្ញុំ​គិត​ថា​ Pedro មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​តែ​ប្រហែល​ជា​មិន​អាច​ចូល​លេង​បាន​ដូច​គ្នា​ » ។

ខណៈ​នៅ​យប់​នេះ​លោក​ Jose Mourinho អាច​និង​ដាក់​ខ្សែ​ការពារ​ឆ្វេង​គឺ​កីឡាករ​ Baba Rahman និង​ខ្សែ​បម្រើ​ការពារ​វ័យ​១៩​ឆ្នាំ​គឺ​កីឡាករ​ Ruben Loftus-Cheek ឲ្យ​ចូល​លេង​ក្នុង​ប្រកួត​នេះ​ផង​ដែរ​ ។

ដោយ​លោក​ Jose Mourinhoបាន​បន្ថែម​ថា « ខ្ញុំ​គិត​ថា​ Loftus-Cheek លេង​បាន​ល្អ​ ហើយ​នេះ​ជា​រឿង​ល្អ​សម្រាប់​យើង​ ។ គេ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​របស់​គេ​នៅ​ Champion League ហើយ​គេ​ជា​កីឡាករ​ដ៏​មាន​សក្ដានុពល​ម្នាក់​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • យ៉ាប់​ហើយ​ Chelsea ត្រូវ​អវត្តមាន​កម្លាំង​សំខាន់​ដល់​ទៅ​២​រូប​ក្នុង​ការ​ប្រកួត​យប់​នេះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: