បទ​ថ្មី​របស់​នាយ​ពែកមី ​​​គ្រាន់​តែ​ចេញ​ Trailer ភ្លាម​ល្បី​ភ្លែត

ទើបតែរយៈពេល ២ ម៉ោងប៉ុណ្ណោះបន្ទាប់ពីការបង្ហោះនូវបទចម្រៀងថ្មីមួយបទរបស់នាយពែកមី ដែលមានចំណងជើងថា Crazy English Song, ផលិតកម្ម Town អាចទាក់ទាញអ្នកចូលទស្សនារហូតទៅដល់ជាង ៤ ម៉ឺនដងតាមរយៈ Facebook Page របស់ខ្លួន ដោយមានការចែករំលែកមិនតិចជាង ២ ពាន់ដងនោះទេ។

Crazy English Song ជាចម្រៀង Original ថ្មីមួយបទរបស់ផលិតកម្ម Town ដែលច្រៀងដោយ នាយពែកមី និពន្ធ Melody ថ្មី និងទំនុកច្រៀងដោយ យឹម តាស្រង់ និង និពន្ធបទភ្លេងថ្មីដោយ ចាប ចំរើនមករា ។ ថ្វីត្បិតតែវាមិនពីរោះក៏ពិតមែនប៉ុន្តែវាបានបង្កប់នូវអត្ថន័យបែបកំប្លែង ដែលធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍សប្បាយរីករាយ ទៅតាមបទចម្រៀង។

សម្រាប់ពេលនេះ Crazy English Song មិនទាន់ចេញពេញលេញនោះទេ ប៉ុន្តែលោកអ្នកអាចស្ដាប់ជាមួយនឹង Trailer ដែលមានរយៈពេល ជាង 1 នាទីបាន ៖

 

[បទភ្លេងនិពន្ធថ្មី] Crazy English Song : នាយ ពែកមី

និពន្ធ Melody ថ្មី និងទំនុកច្រៀង : យឹម តាស្រង់
និពន្ធបទភ្លេងថ្មី : ចាប ចំរើនមករា
ច្រៀងដោយ : នាយ ពែកមី
Town CD Vol 97 ចេញលក់ឆាប់ៗនេះ

រីករាយបញ្ចូលលេខកូដបទចម្រៀង
Smart Code : 851005 Sms To 855
Cellcard Code : 718777 Sms To 2727
Metfone Code : 5231020 SET ដកឃ្លា Sms To 1772

Youtube Link : https://www.youtube.com/watch?v=sjzgedyh2PM&feature=youtu.be
Copyright © 2016

Posted by on Monday, July 18, 2016

  • បទ​ថ្មី​របស់​នាយ​ពែកមី ​​​គ្រាន់​តែ​ចេញ​ Trailer ភ្លាម​ល្បី​ភ្លែត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: