គ្រាន់​តែ​លឺ​ David Moyes គ្រោង​នាំ​កីឡាករ​សំណព្វ​ចិត្ត​គាត់​ទៅ​កាន់​ Sunderland អ្នក​គាំទ្រ​ Man Utd សប្បាយ​ចិត្ត​ខ្លាំង​ម៉ង​

ថ្មីៗនេះមានដំណឹងថាលោក David Moyes មានបំណងក្នុងការនាំយកតារាសំណព្វចិត្តរបស់ខ្លួននោះគឺកីឡាករ Marouane Fellaini ឲ្យចាកចេញពី Man Utd ទៅចូលរួមក្លឹប Sunderland ជាមួយគាត់ ។

ដោយតាមប្រភពពី The Sun បានបញ្ជាក់ថាក្លឹប Sunderlan គ្រោងដេញថ្លៃប្រមាណជា១៣លានផោនទៅលើខ្សែបម្រើសញ្ជាតិប៊ែលហ្សិករូបនេះ ។ យ៉ាងណាគ្រាន់លឺដំណឹងពាក់ព័ន្ធនឹងរឿងនេះភ្លាមអ្នកគាំទ្រក្លឹប Man Utd ហាក់បង្ហាញពីអារម្មណ៍សប្បាយចិត្តដោយពួកគេបានបង្ហោះនៅលើបណ្ដាញសង្គមថាពួកគេរីករាយបើសិន Moyes នាំគេចាកចេញពី Man Utd ។

គួររំលឹកថាលោក David Moyes ធ្លាប់ធ្វើការជាមួយ Fellaini រយៈពេល៦ឆ្នាំនៅក្លឹប Everton ក្រោយមកនៅឆ្នាំ២០១៣ពេល David Moyes ចូលដឹកនាំ Man Utd គាត់ក៏បាននាំគេទៅចូលរួមជាមួយគាត់ផងដែរ ។ សូមបញ្ជាក់ថាក្នុងការស្នាក់នៅ៣ឆ្នាំជាមួយ Man Utd កីឡាករ Fellaini ធ្វើមិនសូវជាបានល្អប៉ុន្មានទេដោយគេស៊ុតបានត្រឹម១១គ្រាប់ប៉ុណ្ណោះក្នុងបង្ហាញខ្លួន៨៦ប្រកួតដូចនេះអ្នកគាំទ្រ Man Utd ភាគច្រើនមិនសូវជាពេញចិត្តទម្រង់លេងគេនោះទេ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • គ្រាន់​តែ​លឺ​ David Moyes គ្រោង​នាំ​កីឡាករ​សំណព្វ​ចិត្ត​គាត់​ទៅ​កាន់​ Sunderland អ្នក​គាំទ្រ​ Man Utd សប្បាយ​ចិត្ត​ខ្លាំង​ម៉ង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:បច្ចេកវិទ្យា
Tags: