អត្ថប្រយោជន៏​៤​យ៉ាង​ពី​ផ្លែ​ចេក​ទុំ​

ផ្លែ​ចេក​ជា​ប្រភេទ​ផ្លែ​ឈើ​ហូប​ផ្លែ​ដែល​មាន​រសជាតិ​ផ្អែមឆ្ងាញ់ ហើយ​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​បរិភោគ​ទាំងឆៅ និង ឆ្អិន។ អ្នក​ខ្លះ​ចូលចិត្ត​ស្ងោរ អាំង ចៀន ចំហុយ ឬ ធ្វើ​ជា​បង្អែម​ផ្សេង​ៗ​តាម​ចំណូល​ចិត្ត។ ប៉ុន្តែ​បើ​ទទួល​ទាន​ចេក​ទុំ​ដែល​នៅ​ឆៅ​នោះ​អ្នក​នឹង​ទទួល​បាន​សារធាតុ​វីតាមីន​នៅ​ក្នុង​ផ្លែ​ចេក​យ៉ាង​ច្រើន។
១ ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួក្បាល
នៅ​ក្នុង​ផ្លែ​ចេក​ទុំ​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម ដែល​ធ្វើ​អោយ​មាន​ស្ថិរភាព​សម្ពាធ​ឈាម និង​ជួយ​ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួក្បាល​ទៀត​ផង។ សូម​ទទួល​ទាន​ចេក​ទុំ​១​ផ្លែ​ក្នុង​១​ថ្ងៃ ព្រោះ​វា​ផ្ទុក​ជាតិ​ប៉ូតាស្យូម ៤០០ក្រាម។
២ ការពារ​ជំងឺ​ភ្លេចភ្លាំង
ចេក​ទុំ​ជួយ​បង្កើន​ថាមពល​ខួរក្បាល បង្កើន​សមត្ថភាព​ធ្វើការ រៀន​សូត្រ និង ការពារ​ជំងឺ​ភ្លេចភ្លាំង​ទៀត​ផង។
៣ កែ​សម្រួល​កុំ​អោយ​ឆាប់​ចេញ​ទឹក​កាមសម្រាប់បុរស
ការ​ឆាប់​ចេញ​ទឹក​កាម​បញ្ជាក់​ពី​ការ​អសមត្ថភាព​ផ្លូវ​ភេទ​របស់​បុរស ដូច្នេះ​ហើយ​សុភាព​បុរស​ទាំង​ឡាយ​គួរ​តែ​ទទួល​ទាន​ចេក​ទុំ​អោយ​បាន​ច្រើន​ដែល​អាច​ធ្វើ​ទៅ​បាន។ ជាតិ​ម៉ាញេស្យូម​នៅ​ក្នុង​ចេកទុំ​ជួយ​បង្កើន​សមត្ថភាព​មេ​ជីវិត និង សមត្ថភាព​បន្ត​ពូជ​របស់​បុរស។
៤ ជំនួយភ្នែក
ជំនួយ​ភ្នែក​មិន​អោយ​ស្រវាំង និង ម៉្ញូប ជា​ពិសេស​នៅ​ពេល​យប់ ឬ ទី​ងងឹត។

ប្រភព៖ បរទេស

  • អត្ថប្រយោជន៏​៤​យ៉ាង​ពី​ផ្លែ​ចេក​ទុំ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: