ព័ត៌មាន​ថ្មីៗ​ដែលទាក់​ទង​នឹង​ពិព័រណ៏​ CES 2016 នៅ Las Vegas

CES 216 គឺ​ជា​ការ​តាំង​បង្ហាញ​ បច្ចេកវិទ្យា​ថ្មីៗ​ ដែល​ធំ​ជាង​គេ​លើ​លោក​ ដែល​នឹង​ត្រូវ​ប្រព្រឹត្តិ​ឡើង​នៅ​ទី​ក្រុង​ Las Vegas សហរដ្ឋ​អាមេរិក​ នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ។

បើ​តាម​ព័ត៌មាន​បញ្ជាក់ ពិធី​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៦​ដល់​៩ខែ មករា​ដើម​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។ ហើយ​ក្នុង​កម្មវិធី​នេះ​នឹង​មាន​ការ​ចូលរួម​ពី​ ក្រុមហ៊ុន​ អេឡិចត្រូនិក​ល្បី​ៗ​ ដូចជា Samsung, LG, Sony និង​ក្រុមហ៊ុន​ដទៃ​ទៀត​ផង​ដែរ​ ។ក្នុង​នោះ​ LG​ ប្រហែល​ជា​តាំង​បង្ហាញ​ WebOS 3.0​សម្រាប់ Smart TV របស់​ខ្លួន​ផង​ដែរ ។ ក្រៅ​ពី​នេះ ក្រុមហ៊ុន បច្ចេកវិទ្យា​លើ​លោក​ក៏​ត្រៀម​ ដាក់​តាំង​បង្ហាញ​ នៅ​ឧបករណ៍​ និង​បច្ចេកវិទ្យា​ថ្មីៗ ដែល​ពួកគេ​បាន​រក​ឃើញ​ ដែល​នឹង​ធ្វើ​អោយ ​កម្មវិធី​រឹត​តែ​ពិសេស​ថែម​ទៀត​ ។

សូម​លោក​អ្នក​កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា​ ដើម្បី​ដឹង​ថា​ក្រុម​ហ៊ុន​ណា​ខ្លះ​ដាក់​បង្ហាញ​ ផលិត​ផល​ថ្មី​របស់​ខ្លួន​ ហើយ​វា​អស្ចារ្យ​ប៉ុណ្ណា​ ៕

  • ព័ត៌មាន​ថ្មីៗ​ដែលទាក់​ទង​នឹង​ពិព័រណ៏​ CES 2016 នៅ Las Vegas已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: