Toyota Corolla 2015 ទាំង​ពីរ​នេះ​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ជាង ?

រថយន្ត​ Corolla គឺ​ជា​ប្រភេទ​រថយន្ត​ដ៏​ពេញ​និយម​មួយ​របស់ Toyota ហើយ​សម្រាប់​កម្ពុជា​ Corolla មាន​ការ​ពេញ​និយម​ជាង​រថយន្ត​ដ៏​ទៃ​ទៀត ដោយ​សារ​កត្តា​តម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​ស៊េរី​ផ្សេង​ទៀត​ដែល​ផលិត​ក្នុង​ឆ្នាំ​តែ​មួយ បូក​ផ្សំ​ជា​មួយ​នឹង​គុណ​ភាព​ល្អ​ផង​ដែរ។

ចាប់​តាំង​ពី​ជំនាន់​ ២០១៤ មក​ Corolla ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​រូបរាង​កាន់​តែ​ស្រស់​ស្អាត​ និង​ទាក់​ទាញ​ជាង​មុន។ ប៉ុន្តែ​​យើង​សង្កេត​ឃើញ​ថា​ Toyota Corolla ចាប់​ពី​ជំនាន់ ២០១៤ មក​ដល់​ ២០១៥ គឺ​មាន​រូប​រាង​ដល់​ទៅ​ពីរ​ប្រភេទ តើ​ក្នុង​ចំណោម​ទាំង​ពីរ​នេះ​មាន​មួយ​ជា​រថយន្ត​ក្លែង​ក្លាយ​មែន​ទេ ?

ការ​ពិត​ទៅ​រថយន្ត​ទាំង​ពីរ​សុទ្ធ​សឹង​តែ​ជា​រថយន្ត​ពិត​ប្រាកដ​របស់​ក្រុមហ៊ុន​ Toyota តែ​រូបរាង​ខុស​គ្នា​នេះ​គឺ ដោយ​សារ​ មួយ​ប្រភេទ​​ក្រុមហ៊ុន​​ផលិត​តម្រូវ​តាម​ទីផ្សារ​​អាស៊ី និង អ៊ឺរ៉ុប ជា​ដើម ហើយ​មួយ​ប្រភេទ​ទៀត​គឺ​ផលិត​ឡើង​សម្រាប់​ទីផ្សារ​នៅ​ អាមេរិក នឹង​ប្រទេស​មួយ​ចំនួន​ទៀត ។

Toyota Corolla 2015 US version
Toyota Corolla 2015 Asia and Europa version

សម្រាប់​ប្រិយមិត្ត​តើ​ម៉ូដែល​ណា​ដែល​អ្នក​ពេញ​ចិត្ត​ជាង រវាង​ពីរ​ម៉ូដែល​នេះ ?

អត្ថបទ ដោយ ៖ Mr Dee
រក្សាសិទ្ធិ © CAMBOMAG.

  • Toyota Corolla 2015 ទាំង​ពីរ​នេះ​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ជាង ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: