“យល់​យ៉ាង​ណា​បើ​សិន​តារា​ខ្មែរ និង ថៃ​សម្ដែង​ក្នុង​រឿង​ភាគ​រួម​គ្នា?” សំនួរ​ពី​ PNN ដែល​ធ្វើ​ឲ្យ​អ្នក​លេង​ Facebook ចាប់​អារម្មណ៍

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ Page មួយ​ក្នុង​ចំណោម Page ជា​ច្រើន​​របស់​ស្ថានីយ​ទូរទស្សន៍​ PNN ដែល​មាន​ឈ្មោះ​ថា បាន​ធ្វើ​ការ​ Post រូប​ភាព​មួយ​សន្លឹក​ដែល​មាន​ទាំង​តារា​ខ្មែរ​នឹង​ថៃ​ចម្រុះ​គ្នា ​អម​ជាមួយ​នឹង​ការ​ព្រលយ​នូវ​សំនួរ​​ “តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​បើសិន​មាន​វត្តមាន​តារា​ខ្មែរ និង ថៃ​សម្ដែង​ក្នុង​រឿង​ភាគ​រួមគ្នា?”។

ជាមួយ​នឹង​សំនួរ​មួយ​នេះ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ Facebook ជា​ច្រើន​ចាប់​​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​មាន​ការ​ចូល​ទៅ​បញ្ចេញ​មតិ​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍​ក៏​ដូចជា​បង្ហាញ​នូវ​ការ​​គាំទ្រ​ បើ​សិន​វា​ពិត​ជា​កើត​ឡើង​ពិត​មែន។​

បើ​យើង​សង្កេត​ទៅ​លើ​សំនួរ​នេះ​ ​ហាក់​បង្ហាញ​ថា​ PNN ប្រហែល​ជា​​មាន​គម្រោង​​ចង់​បង្កើត​​ផលិត​ខ្សែ​ភាពយន្ត​​ភាគ​មួយ​ដែល​សម្ដែង​ដោយ​តារា​ខ្មែរ​ ជាមួយ​នឹង​តារា​ថៃ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​វិភាគ​ប៉ុណ្ណោះ​ ព្រោះ​រឿង​រ៉ាវ​ពិត​យ៉ាង​ណា​​ PNN ក៏​មិន​ទាន់​បញ្ជាក់​ផង​ដែរ ​មាន​តែ​ចាំ​តាម​ដាន​មើល​ទាំង​អស់​គ្នា ៕​​

អត្ថបទ ៖ ជលស័យ

  • “យល់​យ៉ាង​ណា​បើ​សិន​តារា​ខ្មែរ និង ថៃ​សម្ដែង​ក្នុង​រឿង​ភាគ​រួម​គ្នា?” សំនួរ​ពី​ PNN ដែល​ធ្វើ​ឲ្យ​អ្នក​លេង​ Facebook ចាប់​អារម្មណ៍已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: