អ្នក​វិទ្យាសាស្ត្រ​ដែល​រក​ឃើញ​​រលក​ទំនាញ​របស់​ទ្រឹស្ដី​​Einstein​​​ទទួល​រង្វាន់​ការ​រក​ឃើញ​ថ្មី​​ចំនួន​ ​៣​លាន​ដុល្លារ​

ថ្មីៗនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលមានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញនូវរលកទំនាញជាលើកដំបូង ដែលការរកឃើញនេះ ជួយបញ្ជាក់បន្ថែមទៅលើផ្នែកនៃទ្រឹស្ដីរបស់អ្នកប្រាជ្ញផ្នែកសិក្សាពីលំហលោក Einstein ដែលមានជាយូរមកហើយ។ ជាការឆ្លើយតបមកវិញ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះ នឹងទទួលបានរង្វាន់សម្រាប់ការរកឃើញថ្មី ជាទឹកប្រាក់៣លានដុល្លារ នេះបើតាមគណៈកម្មាធិការជ្រើសរើសរបស់រង្វាន់នេះ។

រង្វាន់សម្រាប់ការរកឃើញថ្មីនេះ ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីរុស្ស៊ីឈ្មោះ Yuri Milner រួមជាមួយនិងអ្នកត្រួសត្រាយផ្លូវសម្រាប់បច្ចេកវិទ្យាមួយចំនួនទៀតដូចជា ស្ថាបនិក Facebook លោក Mark Zuckerberg និងសហស្ថាបនិករបស់Google លោក Sergey Brinសម្រាប់ការសម្រេចបាននូវជោគជ័យក្នុងផ្នែកវិទ្យាសាស្ត្រ។

គួរបញ្ជាក់ថា នៅក្នុងខែ កុម្ភៈ ក្រុមមួយមកពីស្ថានីយ LIGO (Laser Interferometer Gravitational-Wave Observatory) ដែលជាស្ថានីយធ្វើការតាមដានរលកទំនាញដោយប្រើឧបករណ៍ Laser Interferometer បានធ្វើការប្រកាសថា ឧបករណ៍ចាប់កាំរស្មីឡាស៊ែរដ៏ធំមួយគូរបស់ស្ថានីយ បានចាប់វាស់បានរលកអង្កាញ់តូចៗ នៅក្នុងលំហ ដែលវាត្រូវបានលើកឡើងជាទ្រឹស្ដីដោយលោក Einstein នៅក្នុងផ្នែកមួយនៃទ្រឹស្ដីរ៉ីឡាទីវីតេទូទៅរបស់លោកកាលពីមួយសតវត្សមុន ហើយដែលបានស្វែងរកជាច្រើនទសវត្សមកហើយ។

ពាក់ព័ន្ធនឹងរង្វាន់៣លានដុល្លារវិញ ស្ថាបនិករបស់LIGO មានលោក Rainer Weiss, Kip Thorne និង Ronald Drever ដែលអ្នកទាំងបីនេះ បានបូជានូវពេលវេលាជាច្រើននៃអាជីពរបស់ខ្លួនធ្វើការតាមដាននូវរលកទំនាញនេះ នឹងចែករំលែកគ្នា១លានដុល្លារ ចំណែកទឹកប្រាក់២លានដុល្លារទៀត អ្នកទាំងបីនឹងចែកទៅអោយអ្នកដែលបានរួមចំណែកនៅក្នុងគម្រោងនេះដែលមានជាង១០០០នាក់ស្មើៗគ្នា។ អ្នកឈ្នះនឹងត្រូវទទួលកិត្តិយសទទួលបានរង្វាន់នៅក្នុងពិធីនាខែធ្នូ នៅពេលដែលប្រកាសការប្រគល់រង្វាន់ប្រចាំឆ្នាំ សម្រាប់រូបវិទ្យា ជីវិតវិទ្យាសាស្ត្រ និងគណិតវិទ្យា។ ដោយឡែករង្វាន់សម្រាប់ការរកឃើញនេះ អាចនឹងត្រូវបានចាត់ទុកជាការសម្រេចជោគជ័យផ្នែកវិទ្យាសាស្ត្រដែលពិសេសបំផុត។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានលើកឡើងថា ការរកឃើញនូវរលកទំនាញនេះ នឹងបើកផ្លូវទៅកាន់ការស្រាវជ្រាវអំពីប្រហោងខ្មៅ ផ្កាយណឺត្រុង និងអាថ៌កំបាំងរបស់សកលកាលពីដើមដំបូងផងដែរ។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • អ្នក​វិទ្យាសាស្ត្រ​ដែល​រក​ឃើញ​​រលក​ទំនាញ​របស់​ទ្រឹស្ដី​​Einstein​​​ទទួល​រង្វាន់​ការ​រក​ឃើញ​ថ្មី​​ចំនួន​ ​៣​លាន​ដុល្លារ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: