បេក្ខជន​ The X Factor UK ម្នាក់​ច្រៀង​ដាក់​មនោសញ្ចេតនា​រហូត​ដល់​អ្នក​ស្ដាប់​ចង់​យំ​

បេក្ខជន​ The X Factor UK ម្នាក់​ដែល​មាន​ឈ្មោះ​ថា Jake Quickenden អាយុ 26 ឆ្នាំ បាន​បង្កើត​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ រហូត​ដល់​អ្នក​ខ្លះ​​យំ និង​អ្នក​ខ្លះ​ទៀត​ស្ទើរ​តែ​យំ​ បន្ទាប់​ពី​គាត់​បាន​ទទួល​នូវ​ឱកាស​ជា​លើក​ទី​ពីរ​ ។

នៅ​ពេល​ចាប់​ផ្ដើម​ដំបូង​គាត់​បាន​លើក​យក​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា All Of Me យក​មក​ច្រៀង​ដោយ​លេង​នូវ​ហ្គីតា​ដោយ​ខ្លួន​ឯង ប៉ុន្តែ​គាត់​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ។ ដោយ​មើល​ដឹង​ថា Jake ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ​ គណៈកម្មការ 2 រូប​គឺ​លោក Simon Cowell នឹង​ អ្នក​នាង Chery Fernandez-Versini បាន​ស្នើ​សុំ​ឲ្យ​ Jake ច្រៀង​ចម្រៀង​​ថ្មី​ដោយ​គ្មាន​ហ្គីតា។

ជាមួយ​ឱកាស​ជា​លើក​ទី​ពីរ ​គាត់​បាន​លើក​យក​បទ​ចម្រៀង​មួយ​បទ​​ដែល​មាន​ចំណង​ជើង​ថា Say Something យក​មក​បក​ស្រាយ​រហូត​ធ្វើ​ឲ្យ​គាត់​អាច​ជាប់​ទៅ​កាន់​វគ្គ​បន្ត​ទៀត។ បើ​ចង​ដឹង​ថា Jake បក​ស្រាយ​ចម្រៀង​មួយ​បទ​នេះ​បាន​ល្អ​ប៉ុនណា​បាន​ដល់​ថ្នាក់​អ្នក​ស្តាប់​ស្ទើរ​ស្រក់​ទឹក​ភ្នែក ​សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា ៖​

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា វីដេអូ​មួយ​នេះ​គឺ​ជា​ការ​ប្រលង​ប្រជែង​ក្នុង​កម្មវិធី The X Factor UK 2014 ហើយ​កម្មវិធី​ The X Factor ដ៏​ល្បី​មួយ​នេះ​នឹង​មាន​វត្តមាន​​នៅ​ក្នុងប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់ៗ ​នេះ​ផង​ដែរ៕

អត្ថបទដោយ ៖ Mr DEE
ប្រភព ៖ The X Factor UK

  • បេក្ខជន​ The X Factor UK ម្នាក់​ច្រៀង​ដាក់​មនោសញ្ចេតនា​រហូត​ដល់​អ្នក​ស្ដាប់​ចង់​យំ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: