ថា​ម៉េច​កំពូល​អ្នក​រត់​លឿន​បំផុត​លំដាប់​ពិភព​លោក​រូប​នេះ​ចង់​ក្លាយ​ជា​កីឡាករ​របស់​​ Man Utd !

ថ្មីៗ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ក្រោយ​ពី​កីឡាករ​ Usain Bolt ដែល​ជា​អត្តពលិក​រត់​លឿន​បំផុត​លំដាប់​ពិភព​លោក​បាន​និយាយ​ថា​គេ​ចង់​លេង​នៅ​ក្លឹប​ Manchester United ។

ដោយ​ថ្លែង​នៅ​លើ​ MUTV កីឡាករ​ Usain Bolt បាន​និយាយ​ថា « ខ្ញុំ​ចង់​ធ្វើ​កីឡាករ​បាល់​ទាត់​នៅ​ទី​នេះ​ ហើយ​ខ្ញុំ​គឺ​ចង់​ធ្វើ​ការ​សាកល្បង​ដើម្បី​ឲ្យ​ពួក​គេ​ឃើញ​ថា​ខ្ញុំ​សាក​សម​ឬ​មិន​សាក​សម​ធ្វើ​ជា​កីឡាករ​បាល់​ទាត់​ ។ សម្រាប់​ខ្ញុំ​គិត​ថា​ខ្ញុំ​សាក​សម​ធ្វើ​វា​ ខ្ញុំ​លឿន​ ខ្ញុំ​អាច​គ្រប់​គ្រង​បាល់​បាន​យ៉ាង​ល្អ​ ហើយ​ខ្ញុំ​យល់​ពី​របៀប​លេង​ទាំង​អស់​ » ។

កីឡាករ​ Bolt បាន​បន្ថែម​ថា​ « បើ​អាច​ខ្ញុំ​ចង់​ចុះ​កុង​ត្រា​៥​ឆ្នាំ​ជាមួយ​ Man Utd បើ​ទោះ​ជា​បច្ចុប្បន្ន​ខ្ញុំ​មាន​វ័យ​៣០​ឆ្នាំ​ហើយ​ក្ដី​ » ។

បើ​សិន​ជា​គេ​ក្លាយ​ជា​កីឡាករ​ Man Utd តើ​ប្រិយ​មិត្ត​ចង់​ឲ្យ​លេង​តួនាទី​ជា​អ្វី​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ថា​ម៉េច​កំពូល​អ្នក​រត់​លឿន​បំផុត​លំដាប់​ពិភព​លោក​រូប​នេះ​ចង់​ក្លាយ​ជា​កីឡាករ​របស់​​ Man Utd !已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: