តើ​រវាង​តោ​ខៀវ​នឹង​ហង្ស​ក្រហម​ប្រិយ​មិត្ត​គាំទ្រ​មួយ​ណា​ដែរ​នៅ​យប់​នេះ​ ?

ក្នុង​យប់​នេះ​ក្លឹប​តោ​ខៀវ​ Chelsea បាន​បើក​ពហុកីឡាដ្ឋាន​ Stamford Bridge ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម​ Liverpool ដែល​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​នឹង​៤៥​នាទី​ (ម៉ោង​នៅ​កម្ពុជា​) ។

បច្ចុប្បន្ន​ក្លឹប​ Chelsea កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​១៥​ក្នុង​តារាង​ក្រប​ខណ្ឌ​ EPL ហើយ​កាល​ពី​សប្ដាហ៍​មុន​ពួក​គេ​ទើប​តែ​ប្រកួត​ចាញ់​ដោយ​លទ្ធផល​១ទល់​នឹង​២​ក្រោម​ស្នាដៃ​ក្រុម​ West Ham ។ តែ​ដោយ​ឡែក​ក្លឹប​ Liverpool ហាក់​គ្រាន់​បើ​ជាង​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៩​ ហើយ​កាល​ពី​សប្ដាហ៍​គេ​បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​១​ទល់​នឹង​១​ជាមួយ​ Southampton ។

ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Chelsea នឹង​អវត្តមាន​កីឡាករ​មួយ​ចំនួន​ដូចជា​ Diego Costa មិន​ទាន់​ច្បាស់ថា​អាច​លេង​បាន​ឬ​អត់​នៅ​ឡើយ​ទេ​ ខណៈ​កីឡាករ​ Branislav Ivnovic កំពុង​មាន​របួស​សរសៃ​ពួរ​ តែ​ដោយ​ឡែក​កីឡាករ​ Nemanja Matic អាច​ត្រលប់​ចូល​លេង​វិញ​ ។

កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​របស់​ Chelsea នៅ​យប់​នេះ​មាន​ ៖ Begovic; Azpilicueta, Cahill, Terry, Zouma; Matic, Fabregas; Willian, Hazard, Pedro; Costa

ដោយ​ឡែក​ក្លឹប​ Liverpool នៅ​តែ​អវត្តមាន​កីឡាករ​ Daniel Sturridge ខណៈ​កីឡាករ​ Jame Milner នឹង​កីឡាករ​ Cristian Benteke អាច​ត្រលប់​ចូល​លេង​វិញ​បាន​ហើយ​ ។

កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​របស់​ Liverpool នៅ​យប់​នេះ​មាន​ ៖ Mignolet; Moreno, Skrtel, Sakho, Clyne; Can, Lucas, Milner; Coutinho, Lallana; Benteke

បើ​យោង​តាម​គេហទំព័រ​ soccersouls បាន​ព្យាករណ៍​ថា​ Chelsea 1-1 Liverpool

តើ​ប្រិយ​មិត្ត​គិត​ថា​លទ្ធផល​នៃ​ការ​ប្រកួត​នេះ​យ៉ាង​ណា​ដែរ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • តើ​រវាង​តោ​ខៀវ​នឹង​ហង្ស​ក្រហម​ប្រិយ​មិត្ត​គាំទ្រ​មួយ​ណា​ដែរ​នៅ​យប់​នេះ​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: