“ញ៉ាំ”​ ដើម្បី​បង្កើន​ការ​ចងចាំ

ក្នុង​ពិភពលោក​ដែល​ពោរពេញ​​ដោយ សម្ពាធ បញ្ហា និង​ក្ដី​បារម្ភ វា​ពិត​ជា​រឿង​ដ៏ពិបាក​ក្នុង​ការ​រក្សា​ការ​ចង​ចាំ​ឲ្យ​បាន​ល្អ។ ឆ្លង​កាត់​រយៈពេល​មួយ​ ការ​ចង​ចាំ​បាន​នាំ​ឲ្យ​យើង​ធ្លាក់​ចូល​ស្ថានភាព​មួយ​ដ៏​យ៉ាប់​យឺន​ ឧទាហរណ៍​ពេល​ខ្លះ​យើង​ភ្លេចភ្លាំង រហូត​ចាំ​ឈ្មោះ​អ្នក​ដែល​យើង​​កំពុង​និយាយ​ជា​មួយ​មិន​បាន​ផង។

នា​ពេល​នេះ​ ខេមបូមេក សូម​ជួយ​កែខៃ​បញ្ហា​នេះ តាម​រយៈ​ការ “ញ៉ាំ​” ​ជូន​ប្រិយមិត្ត​ ដោយ​យើង​សូម​ណែនាំ​អាហារ​ឆ្ងាញ់​ទាំង​៤បែប ដែល​មាន​ឥទ្ធិពល និង​ជំនួយ​ ដល់​ការ​ចងចាំ​របស់​យើង។

សាច់​ត្រី
ជា​ប្រភព​ដ៏​ចម្បង នៃ​ជាតិ​ Omega-3 ដែល​អាច​ជួយ​ដល់ ដំណើរ​ការ​ប្រតិកម្មនៃ​ការ​ចងចាំ បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ យើង​សូម​លើកទឹកចិត្ត​ប្រិយមិត្ត​ឲ្យ​ទទួល​អាហារ​ប្រភេទសាច់ត្រីនេះ ឲ្យ​បាន​ ២ ទៅ​ ៣​ដង​ក្នុង​មួយ​សប្ដាហ៍។

កាហ្វេ​អ៊ីន
មាន​អនុភាព​ក្នុង​ការ​បង្កើន​សមត្ថភាព នៃ​ការ​ផ្ដោត​អារម្មណ៍ និង​នាំ​ឲ្យ​រាងកាយ​យើង​សកម្ម​ផង​ដែរ។ លោកអ្នក​អាច​ជ្រើស​រើស កាហ្វេ ភេសជ្ជៈ​ផ្សេងៗ​ ឬ​សូកូឡា យក​មក​ទទួល​ទាន​បាន​ តែ​គួរតែ​ស្ថិត​ក្នុង​កម្រិត​សម​ស្រប​មួយ​ ព្រោះថា ភាព​លើសលប់​នៃ​កាហ្វេអ៊ីន អាច​បណ្ដាលឲ្យ​មាន​បញ្ហា​ នៃ​ប្រព័ន្ធ​ប្រសាទ និង​ នាំ​មាន​អារម្មណ៍​ថា​មិន​ស្រណុក។

​​គ្រាប់ធញ្ញជាតិ
សម្បូរ​ទៅ​ដោយ​ វីតាមីន E ដែល​ជួយ​ពន្យារ ទប់ស្កាត់​ភាព​ចាស់​រីក​រិល​ នៃ​កោសិកា​ខួរក្បាល​។

ក្រុម​ផ្លែ​ប៊ឺរី
តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ប្រភេទ​ជា​ច្រើន​នៃ ប៊ឺរី​ នេះ ជួយ​ការពារ​ខួរ​ក្បាល​ពី​ ឥទ្ធិពល​អវិជ្ជមាន​ របស់​ពួក​រ៉ាឌីកាល់​សេរី​ក្នុង​ខ្លួន។ លើស​ពី​នេះ​ ផ្លែ​ឈើ​ក្រុម​នេះ អាច​ជួយ​សម្របសម្រួល មុខងារ​ទូទៅ​របស់​ខួរក្បាល​បាន និង​ជួយ​បង្កើន​ការ​ចងចាំ​ផង​ដែរ។

ដោយ៖ NEA
ប្រភព៖​​ Howshots