Lee Minho ស្ថិត​ក្នុង​កិច្ច​ពិភាក្សា​ដើម្បី​​សម្ដែង​ក្នុង​រឿង​បន្ទាប់​របស់ Rom-Com Drama 

ពួក​យើង​នឹង​អាច​ឃើញ​ការ​សម្ដែង​របស់​តារា​សម្ដែង​ប្រុស​ឆ្នើម​គឺ​លោក Lee Minho ក្នុង​រឿង​ថ្មី​មួយ​ម្ដង​ទៀត​នា​ពេល​ឆាប់ៗ​នេះ។
Starhaus Entertainment បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែង​ការណ៍​ជា​ផ្លូវ​ការ​មួយ​ទៅ​នឹង​របាយការណ៍​​ដែល​ថា​ តារា​សម្ដែង​រូប​នេះ​នឹង​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ rom-com ដែល​សរសេរ​ដោយ​អ្នក​និពន្ធ​ក្នុង​រឿង “My Love From the Star” ឈ្មោះ​ថា Park Ji Eunដោយ​និយាយ​ថា​រឿង​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​វិជ្ជមាន​ជាមួយ​នឹង​អាទិភាព​ខ្ពស់​បំផុត។

រឿង​ភាគ​ថ្មី​នេះ​ក៏​ត្រូវ​បាន​គេ​និយាយ​ដែរ​ថា​ត្រូវ​ដឹក​នាំ​សម្ដែង​ដោយ​លោក​នាយក Jin Hyuk ដែល Lee Minho បាន​ធ្វើ​ការ​ជាមួយ​ក្នុង​រឿង​ដែល​ទទួល​ការ​ពេញ​​និយម​ខ្លាំង “City Hunter” ហើយ​គាត់​ក៏​បាន​ដឹក​នាំ​សម្ដែង​រឿង “Master’s Sun” និង“Doctor Stranger” ផង​ដែរ។

ក្នុង​ព័ត៌មាន​ដទៃ​ទៀត​ដែល​ទាក់​ទង​នឹង​តារា​សម្ដែង​ឆ្នើម​រូប​នេះ​គឺ កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​ទើប​តែ​បញ្ចប់​ការ​ថត​ខ្សែ​ភាព​យន្ដ “Bounty Hunter”។

  • Lee Minho ស្ថិត​ក្នុង​កិច្ច​ពិភាក្សា​ដើម្បី​​សម្ដែង​ក្នុង​រឿង​បន្ទាប់​របស់ Rom-Com Drama 已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: