ប្រទេសទាំង១០ ដែលគ្រូបង្រៀនទទួលបានប្រាក់ខែខ្ពស់ជាងគេ

យោង​តាម​សេចក្តី​រាយការណ៏​រួមគ្នា​ពី OECD និង the World Economic Forum ​បាន​បង្ហាញ​ពី​ប្រទេស​ទាំង​១០ ដែល​គ្រូ​បង្រៀន​កំរិត​វិទ្យាល័យ​បាន​ប្រាក់​ខែ​សរុប​ប្រចាំ​ឆ្នាំ​ខ្ពស់​ជាង​គេ​ក្នុង​ពិភព​លោក​ ។

ក្នុង​នោះ​ចំពោះ​គ្រូ​បង្រៀន​នៅ ល៊ុច​ស៊ូម​ប៊ូរ(Luxembourg) ដែល​មាន​បទពិសោធន៏​១០​ឆ្នាំ​ឡើង​ទៅ​ ប្រាក់​ខែ​ពួក​គាត់​អាច​ឈាន​ទៅ​ដល់​ជិត​ ១​សែន​ដុល្លារ ពោល​គឺ $៩៩,៩០០ ក្នុង​១​ឆ្នាំ​ ឈរ​ជា​ប្រទេស​ទី១​ខាង​គ្រូ​បង្រៀន​ប្រាក់​ខែ​ខ្ពស់ ស្រប​ពេល​ដែល ប្រទេស​អាល្លឺម៉ង់​ឈរ​ពី​ក្រោយ ទទួល​បាន​ត្រឹម​ $៦៥,៨៤៣ ។ ងាក​ទៅ​មើល​សហរដ្ឋអាមេរិច​វិញ បើ​ទោះ​បី​ជា​ប្រទេស​ដែល​មាន​ វិស័យ​អប់រំ​ល្អ​យ៉ាង​ណា​ក្តី តែ​ប្រាក់​ខែ​ចំពោះ គ្រូ​បង្រៀន​ឈរ​ត្រឹម​តំណែង​ទី​៦ ប៉ុណ្ណោះ គឺ $៥៣,៧៥៨ ។

Image Credit : agenda.weforum.org

គួរ​ឲ​កត់​សម្គាល់​ផង​ដែរ​ក្នុង​ប្រទេស​ទាំង​នោះ​មាន ៧​ប្រទេស ជា ប្រទេស​អ៊ីរ៉ុប​ទៅ​ហើយ​ រី​ឯ ៣​ប្រទេស​ទៀត​គឺ​មាន អាមេរិច,អូស្រ្តាលី និង កាណាដា ។

ប្រែសម្រួល ៖ Limbique

  • ប្រទេសទាំង១០ ដែលគ្រូបង្រៀនទទួលបានប្រាក់ខែខ្ពស់ជាងគេ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: