ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៦០)

ភាគ​ទី​៦០
​​លុឆឹងហ្វុង​​ឃើញ​ដូច្នោះ ​ក៏​លួច​សរសើរ​ថា៖
​«អ្នក​នេះ​មិន​មែន​ជា​មនុស្ស​អន់​ទេ ព្រោះ​យានខាង មាន​កម្រិត​យុទ្ធ​សិល្បៈ​​គ្រាន់​បើ​ដែរ ម្ដេច​គាត់​អាច​ច្របាច់​សរសៃ​វា​ដោយ​ស្ងៀម​ស្ងាត់​បាន​ ហើយ​រហ័សរហួន ​ទាល់​តែ​គ្មាន​នរណា​នឹង​ឮ​យ៉ាង​នេះ?»
មុន​នេះ​បន្តិច កាល​ក្បឿង​ដំបូល​ផ្ទះ​របើក ជូធុង​បាន​រត់​ទៅ​ជួប​វាក់​នឹង​យានខាង​ក៏​ឈោង​ដៃ​ទៅ​កេះ​សរសៃ​កុំ​ឱ្យ​យានខាង​កម្រើក​រួច។ ឥឡូវ​នេះ​យានខាង​ឆ្លង​ផុត​គ្រោះ​ ហើយ​គេ​អៀន​ណាស់ ក៏​ស្ទុះ​ភីង​បម្រុង​រត់ ​តែ​ជូធុង​ទាញ​អាវ​ជាប់ ស្រែក​សួរ​ថា៖
​«នៅ​មន្ត្រី​ធំ​របស់​ឯង​ម្នាក់​ទៀត ចាំ​យើង​ចាប់​សរសៃ​ឱ្យ​វា​កម្រើក​ខ្លួន​បាន​សិន ​សឹម​ធ្វើ​ដំណើរ​រួម​គ្នា​តែ​ម្ដង»

 

​ជូធុង​ឱន​ទៅ​ច្របាច់​សរសៃ​ឱ្យ​ជន​នោះ គឺ​ជា​មេ​បញ្ជា​ការ​កង​ទ័ព​សុង​មួយ​រូប ​ដែល​ត្រូវ​ជូធុង​ចាប់​សរសៃ​កម្រើក​ខ្លួន​មិន​រួច​ ស្មាន​ថា​ក្ស័យ​ជីវិត​ទៅ​ហើយ ឥឡូវ​នេះ​បែរ​ជា​បាន​ស្រួល​ខ្លួន​ដូច​ដើម​វិញ គេ​លើក​ដៃ​ប្រណម​ជូធុង​ ដោយ​បន្ត​​វាចា​ថា៖
​«ចំពោះ​សគុណ​ដ៏​ធំ​ដែល​លោក​បាន​ស្រោច​ស្រង់​ជីវិត​ខ្ញុំ​នេះ ខ្ញុំ​មិន​ហ៊ាន​ភ្លេច​ទេ ខ្ញុំ​និយាយ​នេះ​ក្នុង​នាម​ខ្ញុំ​​តួនធានតឹក​អគ្គ​បញ្ជាការ​នៃ​កង​ទ័ព​ប្រទេស​សុង»
កួកឆេង​ឈរ​ខាង​ក្រោម​ឮ​មន្ត្រី​នេះ​បញ្ចេញ​ឈ្មោះ​ខ្លួន​ថា​តួនធាតឹក​ នាយ​ហាក់​ដូច​ជា​វិល​មុខ​ខ្ញាក រអ៊ូ​ថា៖
​«អឺ​! ឯង​ឈ្មោះ​តួន… ​តួនធានតឹក​ឬ?»

 

ចុច​អាន​បន្ត…

 

ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៦០)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ