យល់​ដឹង​ពី​ការ​ប្រើប្រាស់​ភ្លើង​អាសន្ន ពេល​បើកបរ

សញ្ញាភ្លើងអាសន្ន (ភ្លើងស៊ីញ៉ូញាក់ភ្លឹបភ្លែត ទាំង៤ជ្រុង មុខក្រោយ) ទុកសម្រាប់ប្រើនៅពេលប្រថុចញ៉ុច ឬក្នុងស្ថានភាពគ្រោះថ្នាក់ បើបើកភ្លើងនេះផ្តេសផ្តាស អាច បង្កឲ្យមានបញ្ហាឈានទៅរកគ្រោះថ្នាក់ផ្សេងៗបាន។ ខាងក្រោមនេះជាការណែនាំវិធីប្រើភ្លើងអាសន្ន ឲ្យបានត្រឹមត្រូវ…។

  • នៅពេលបើកឆ្លងកាត់ផ្លូវបំបែកជា៤ ដែលអ្នកចង់បើកទៅត្រង់ ហាមបើកភ្លើងអាសន្ន ព្រោះអាចធ្វើឲ្យអ្នកដែលបើកបរទៅផ្នែកខាងឆ្វេង ឬខាងស្តាំ មើលឃើញត្រឹមតែភ្លើង ភ្លឹបភ្លែតៗ តែមួយចំហៀង មើលទៅហាក់ដូចជាចង់ស៊ីញ៉ូ បត់ទៅខាងណាមួយ ដែលតាមពិតទៅមុខ ធ្វើឲ្យមានការយល់ច្រឡំ បើមិនប្រយ័ត្ន ឬបន្ថយល្បឿនទេ មិនគួរ បើកភ្លើងអាសន្នទេ ព្រោះការដែលមិនបើកភ្លើងស៊ីញ៉ូ បញ្ជាក់ថា អ្នកត្រូវការបើកត្រង់ទៅ មុខស្រាប់ហើយ នៅពេលដែលផ្លូវស្រឡះល្អ ទើបបើកត្រង់ទៅមុខតែម្តង។
  • នៅពេលអាកាសធាតុអាក្រក់ ពេលមានភ្លៀងធ្លាក់ខ្លាំង ចុះអ័ព្ភខ្លាំង មិនគួរបើកភ្លើងអាសន្ន ទេ ព្រោះអ្នកបើកបរខាងក្រោយអាចគិតថាជា រថយន្តចតនៅមួយកន្លែងធ្វើឲ្យមានការ យល់ច្រឡំ ទោះបីជាភ្លើងអាសន្នជួយឲ្យអ្នកបើកបរដទៃទៀតមើលឃើញរថយន្តអ្នកបាន ច្បាស់ក៏ដោយ ប៉ុន្តែនៅពេលដែលបើកភ្លើងភ្លឹបភ្លែតទាំង៤ជ្រុង នឹងគ្មានភ្លើងស៊ីញ៉ូសម្រាប់ប្រើទេ បើចង់ផ្លាស់ប្តូរគន្លងផ្លូវ អាចធ្វើឲ្យមានគ្រោះថ្នាក់បាន។ គួរបើកភ្លើងមុខទាប់ (កូដ) ព្រមទាំងភ្លើងបំបាត់អ័ព្ភ បើកបរប្រកាន់ស្តាំបំផុត ដោយពុំចាំបាច់ផ្លាស់ប្តូរគន្លងផ្លូវ បើសភាពអាកាសមិនអំណោយផលខ្លាំង គួរចតរកកន្លែងណាដែលមានសុវត្ថិភាព និងបើកភ្លើងអាសន្នផង។
  • ជាន់ហ្វ្រាំងប្រថុចញ៉ុច រួចត្រូវចតជារថយន្តចុងក្រោយគេ ព្រោះខ្លាចអ្នកបើកបររថយន្ត ខាងក្រោយជាន់ហ្វ្រាំងមិនទាន់ ក៏បើកភ្លើងអាសន្នជាជំនួយ ដែលអាចប្រើវិធីជាន់ហ្វ្រាំង ម្តងហើយម្តងទៀត ឲ្យបានច្រើនដង ឲ្យភ្លើងហ្វ្រាំងនៅជាប់ ដើម្បីឲ្យរថយន្តខាងក្រោយ ចាប់អារម្មណ៍សឹមជាន់ហ្វ្រាំងជាប់តែម្ដង។ បើមិនប្រាកដថា អ្នកដែលបើកបរមកតាមក្រោយ ជាន់ហ្វ្រាំងទាន់ឬអត់នោះ ត្រូវបើកភ្លើងអាសន្ននៅពេល ចតនៅស្ងៀម នៅពេលដែលរថយន្តខាងក្រោយជាន់ទាន់ និងមានសុវត្ថិភាពហើយ សឹមបិទភ្លើងអាសន្នវិញភ្លាម។
  • ការសណ្ដោងរថយន្ត បើបើកភ្លើងអាសន្ន គួរប្រើល្បឿនយឺតបំផុត បើកអែបទៅខាងស្តាំបំផុតបើចង់ប្ដូរគន្លងផ្លូវ ឬបត់ត្រូវបិទភ្លើងអាសន្ន រួចបើកភ្លើងស៊ីញ៉ូ ជាមុនសិន ដើម្បីឲ្យសញ្ញាតាមធម្មតា សឹមប្តូរគន្លងផ្លូវ ឬបត់៕

ដោយ៖ NEA
ប្រភព៖ PréventionRoutièrre

  • យល់​ដឹង​ពី​ការ​ប្រើប្រាស់​ភ្លើង​អាសន្ន ពេល​បើកបរ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: