គ្រូ​បង្វឹក​ Leicester ៖ ក្លឹប​ជា​ច្រើន​ប្រហែល​ជា​ចង់​ជួប​យើង​នៅ​ Champion League ព្រោះ​ពួក​គេ​គិត​ថា​យើង​ក្រុម​ដែល​ខ្សោយ​ប៉ុន្តែ​…

នៅរដូវកាលក្រោយក្លឹប Leicester City ដែលជាជើងឯក English Premier League នឹងបោះជំហានចូលលេងព្រឹត្តិការណ៍ UEFA Champion League ជាលើកដំបូង ។ យ៉ាងណាថ្មីៗនេះគ្រូបង្វឹក Leicester City គឺលោក Ranieri បានបង្ហើបថាក្លឹបរបស់ខ្លួននឹងមិនខ្លាចក្នុងការប្រកូតព្រឹត្តិការណ៍ដ៏ធំនេះនោះទេ ។

ដោយលោក Ranieri បាននិយាយប្រាប់ The Goal ថា « ខ្ញុំជឿថាក្នុងការចាប់ឆ្នោតចែកពូលក្នុងព្រឹត្តិការណ៍ UEFA Champion League ក្លឹបជាច្រើនសុទ្ធតែប្រាថ្នាជួបពួកយើង ព្រោះពួកយើងទើបតែមានឱកាសឡើងមកលេងក្នុងព្រឹត្តិការណ៍នេះជាលើកដំបូង ហើយពួកគេគិតថាយើងជាក្រុមខ្សោយ » ។

Ranieri បន្តថា « យើងអាចជាក្រុមខ្សោយប៉ុន្តែយើងក៏ជាក្រុមមួយដែលគ្រោះថ្នាក់សម្រាប់ពួកគេផងដែរ ។ បើទោះពួកយើងខ្វះបទពិសោធន៍តែពួកយើងមិនខ្លាចក្នុងការប្រជែងក្នុងព្រឹត្តិការណ៍ដ៏ធំនេះទេ ហើយពួកយើងសង្ឃឹមថានឹងអាចធ្វើបានល្អ » ។

លោក Ranieri បន្ថែមថា « ខ្ញុំសង្ឃឹមថាខ្ញុំអាចស្វែងរកកីឡាករដែលល្អៗមកជួយក្រុមបានព្រោះនៅរដូវកាលក្រោយយើងត្រូវប្រជែង៣ពានរង្វាន់ជាពិសេសគឺការប្រកួតក្របខណ្ឌ Premier League ដែលយើងត្រូវការផ្លាស់ប្ដូរកីឡាករដើម្បីឲ្យពួកគេមានពេលសម្រាកខ្លះ ។ ខ្ញុំមិនដឹងថារដូវកាលក្រោយលទ្ធផលយ៉ាងណានោះទេ ការប្រកួតតែងមានចាញ់នឹងឈ្នះតែបើឃើញកីឡាករទាំងអស់ប្រឹងលេងអស់ពីសមត្ថភាពនោះពិតជាធ្វើខ្ញុំសប្បាយចិត្តណាស់ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • គ្រូ​បង្វឹក​ Leicester ៖ ក្លឹប​ជា​ច្រើន​ប្រហែល​ជា​ចង់​ជួប​យើង​នៅ​ Champion League ព្រោះ​ពួក​គេ​គិត​ថា​យើង​ក្រុម​ដែល​ខ្សោយ​ប៉ុន្តែ​…已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:បច្ចេកវិទ្យា
Tags: