មុខម្ហូប Right & Wrong បើមិនចង់កើតរោគក្ដាមកាច់

6 Videos


ដើមចមដែលនាំឱ្យកើតរោគក្តាមកាច់ឬរមួលក្រពើនេះគឺបណ្តាលមកពីកង្វះម៉ាញ៉េស្យូម ប៉ូតាស្យូម និង វីតាមីន ។ ដូច្នេះមានតែអា ហារនេះហើយដែលជាកូនសោដ៏សំខាន់សម្រាប់បញ្ចៀសបញ្ហាទាំងនេះបាន ។

* Right Menu : ក្តាមកាច់ឬរមួលក្រពើនឹងគេចខ្លួនចេញភ្លាមៗនៅពេលជួបនឹងប៉េងប៉ោះ ទឹកក្រូច ទឹកក្រូចឆ្មារ ទឹកដោះគោ ចេក គ្រាប់ល្ពៅ ល្ង សណ្តែកសៀង ស្ពៃអេពីណា ត្រីសមុទ្រ ព្រោះអាហារអស់ ទាំងនេះគឺជាប្រភពចម្រុះនៃប៉ូតាស្យូម ម៉ាញ៉េស្យូម និង វីតាមីនសំខាន់ជាច្រើនប្រភេទទៀត ។ ដើម្បីឱ្យប្រាកដចិត្តថារាងកាយនឹងបឺតស្រូបយកសារធាតុអាហារទៅប្រើបានពេញទីសូមកុំភ្លេចផឹកទឹកឱ្យបានមួយថ្ងៃ ៦ កែវដើម្បីបណ្តេញជាតិពុលចេញពីរាងកាយផង ។

មុខម្ហូប Right & Wrong បើមិនចង់កើតរោគក្ដាមកាច់

* Wrong Menu: កាហ្វេ តែ ជាតិកាហ្វេអ៊ីនពីភេសជ្ជៈនេះជាភ្នាក់ងារធ្វើឱ្យឈាមខាប់ពេលណាឈាមរត់មិនស្រួលពេលនោះសាច់ដុំនឹងប្រឹងរឹងរហូតទាល់តែក្លាយជារោគក្តាមកាច់ឬរមួលក្រពើបាន ។

ដំបូន្មាន
រមួលក្រពើនៅកំភួនជើង ៖ ត្រូវសណ្តូកជើងដែលរមួលក្រពើនោះឱ្យត្រង់យកដៃម្ខាងចាប់ត្រកងកែងជើងឱ្យជាប់ឯដៃម្ខាងទៀតរុញចុងជើងឡើងចុះៗដោយសន្សឹមៗ ។ ធ្វើបែបនេះប្រមាណជា ៥ នាទីបន្ទាប់មកលញ់ច្របាច់កំភួនជើងស្រាលៗដើម្បីភ្ញោចឱ្យឈាមរត់ស្រួល ឡើងវិញ ។

រមួលក្រពើនៅភ្លៅ ៖ ត្រូវសណ្តូកជើងដែលរមួលក្រពើនោះឱ្យត្រង់ចាប់ត្រកងជើងឱ្យជាប់រួចលញ់ច្របាច់ក្បាលជង្គង់ថ្នមៗរហូតទាល់តែបាត់រមួលក្រពើ ។

ក្តាមកាច់ម្រាមជើង ៖ ត្រូវក្រោកឈរចំទើតជើងលញ់ច្របាច់បរិវេណម្រាមជើងថ្នមៗរហូតទាល់តែបាត់ស្ពឹក ៕