ស្ត្រី​ផ្ទៃពោះ​៖ គន្លឹះ​ខ្លីៗ​ក្នុងការ​តែ​ថែរក្សា​ធ្មេញ​?

ស្ត្រី​ផ្ទៃពោះ​៖ គន្លឹះ​ខ្លីៗ​ក្នុងការ​តែ​ថែរក្សា​ធ្មេញ​?

​ក្នុងពេល​មាន​ផ្ទៃពោះ បម្រែបម្រួល​អ័រម៉ូន​អាច​ធ្វើឲ្យ​អញ្ចាញធ្មេញ​ទៅ​ជា​ងាយរ​លា​កបាន​។ បើសិនជា​វា​ទៅ​ជា​ក្រហម ហើម ឬ​តឹង​នៅ​ជ​ញ្ចា​ញ​ធ្មេញ​រហូត​ដល់​ហូរឈាម​ពេល​ដុសធ្មេញ​នោះ មានន័យ​ថា​អ្នក​កំពុងតែ​មាន​បញ្ហា​នឹង​ការកើនឡើង​កំណ​កនៅ​ធ្មេញ​កាន់តែច្រើន​ជាមិនខាន​។ ចូរ​ប្រុងប្រយ័ត្ន និង​ដុស​សម្អាត​ធ្មេញ​ថ្នមៗ​ដើម្បី​ការពារ​បញ្ហា​នេះ​។​

​យក​ល្អ​គួរតែ​ថែរក្សា​ធ្មេញ និង​អញ្ចាញធ្មេញ​ឲ្យបាន​ល្អ​មុនពេល​មាន​ផ្ទៃពោះ​។ ចូរ​ដុស​សម្អាត​ធ្មេញ និង​អញ្ចាញធ្មេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ដោយ​ប្រើ​ច្រាស់​ទន់ តូច និង​ថ្នាំដុសធ្មេញ​មាន​ជាតិ​ហ្ល័​អូ​រ៉ា​យ​។​

បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ ឬ​សង្ស័យថា​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​ប្រាប់​គ្រូពេទ្យ​ធ្មេញ​ផង​គ្រប់​ពេល​ដែល​ជួប​គាត់​ដើម្បី​ព្យាបាល​ធ្មេញ​។ ពេលនោះ គាត់​នឹង​ពិនិត្យ និង​ចេញ​ថ្នាំ​ឲ្យប្រើ​ប្រាស់​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​។

​អ្នក​អាច​នឹង​ចាញ់​កូន ឬ​អាច​មាន​អាការៈ​ច្រាលទឹក​អាស៊ីត​ក្រពះម​ក​បំពង់ក​។ សារធាតុ​ក្នុង​ក្រពះ​គឺជា​ប្រភេទ​អាស៊ីត ហើយក៏​អាច​នាំឥ្យ​ប្រឡាក់​ដល់​ធ្មេញ​បាន​ដែរ​នៅ​ពេល​ក្អួត​ម្តងៗ​។ អាស៊ីត​នេះ​អាច​បណ្តាល​ឲ្យ​សម្បក​ការពា​រ​របស់​ធ្មេញ​ដាច់ដោច និង​ប្រឈម​នឹង​ការពុក​ធ្មេញ​កាន់តែ​ខ្ពស់​។
•​    ​មិន​ត្រូវ​ដុសធ្មេញ​យ៉ាងហោចណាស់ ៣០​នាទី​ក្រោយ​ពី​ក្អួត​រួច​ឡើយ ព្រោះ​វា​អាច​នាំ​ឲ្យ​ខូច​ធ្មេញ​បាន​
•​    ​ចូរ​ខ្ពុរមាត់​នឹង​ទឹក​ធម្មតា​ក្រោយ​ពី​ក្អួត​រួច ព្រោះ​វា​អាច​ជួយ​លាង​សម្អាត​អាស៊ីត​ដែល​នៅ​លើ​ធ្មេញ​ចេញ​បាន​។​
​បើសិន​ជា​ទៅ​ពេទ្យ​ធ្មេញ ចូរ​ចៀសវាង​ការ​ថតកាំរស្មីអ៊ិច​នៅ​ធ្មេញ​ជាដាច់ខាត ព្រោះ​វា​ជា​អ្វី​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​កូន​ក្នុងផ្ទៃ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthday.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។