​ឧស្សាហ៍​ស្ត្រេ​សមែន​ទេ​? សាក​អាន​អត្ថបទ​នេះ​សិន​ទៅ​

​ឧស្សាហ៍​ស្ត្រេ​សមែន​ទេ​? សាក​អាន​អត្ថបទ​នេះ​សិន​ទៅ​

​ស្ត្រេ​សអាច​បណ្តាលឲ្យមាន​បញ្ហា​ដល់​ផ្លូវកាយ និង​ផ្លូវ​ចិត្តធ្ងន់​ធ​ញ​ងរ​បាន​។ ការសិក្សា​អំពី​របៀប​គ្រប់គ្រង​វា​ពិតជា​ជួយ​បាន​ច្រើន​ជាពិសេស​អាច​ដោះស្រាយ​នូវ​អ្វី​ដែល​អ្នក​កំពុងតែ​មាន​វិបត្តិ​តែម្តង​។​

American Academy of Family Physicians បាន​ណែនាំ​ថា​៖
•​    ​ចូរ​មិនត្រូវ​ព្យាយាម​ចំណាយពេល​បារម្ភ​នូវ​រឿង​គ្រប់យ៉ាង​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បានឡើយ​
•​    ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​តូចៗ ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​ឡើងវិញ​
•​    ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​អ្នក​ដទៃ​
•​    ​ស្វែងរក​ការគាំទ្រ​ពី​មិត្តភក្តិ មនុស្ស​ជា​ទីស្រឡាញ់ ឬ​អ្នកពិគ្រោះ​យោបល់​ផ្សេងៗ​ទៀត​
•​    ​ចូរ​ចៀសវាង​ការបង្កើត​ជា​កាលវិភាគ​ដែល​មាន​លក្ខណៈ​រញ៉េរញ៉ៃ​
•​    ​រក្សា​គោលដៅ​ឲ្យ​ពិតប្រាកដ​
•​    ​ហាត់ប្រាណ​ទៀងទាត់ ញ៉ាំ​អាហារ​សម្បូរ​ជីវី​ជាតិ និង​គេង​ឲ្យ​គ្រប់​
•​    ​ចំណាយ​ពេល​វេលា​សប្បាយ​ឲ្យបាន​ច្រើន ឬ​លេង​កីឡា​ដែល​អ្នក​ចូលចិត្ត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។