​ឈឺ​ខ្នង​របៀប​ណា ​ទើប​ត្រូវការ​ពេទ្យ​ព្យាបាល​?

​ឈឺ​ខ្នង​របៀប​ណា ​ទើប​ត្រូវការ​ពេទ្យ​ព្យាបាល​?

​មនុស្ស​យើង​ភាគច្រើន​តែងតែ​ជួប​បញ្ហា​ឈឺ​ខ្នង​ម្តងម្កាល​ក្នុង​ជីវិត និង​ចៀស​មិន​ផុត​ឡើយ​។ ចំពោះ​មូលហេតុ​របស់​វា​វិញ​គឺ​មាន​ច្រើន ខ្លះ​ដោយសារ​តែ​របៀបរបប​រស់​នៅ​មិន​ល្អ​។ ខ្លះ​ទៀត​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ គ្រិច​សាច់ដុំ និង​របួស​ដោយសា​រលេ​ង​កីឡា​។ ថ្វី​បើ​មូលហេតុ​របស់​វា​មាន​លក្ខណៈ​ខុសៗ​គ្នា​ក៏​ដោយ តែ​ភាគច្រើន​រោគសញ្ញា​របស់​វា​គឺ​មិន​ខុស​គ្នា​ឡើយ​ដូចជា​៖
•​    ​ឈឺ​ជាប់ ឬ​ឈឺ​គាំង​នៅ​គ្រប់​កន្លែង​តាម​បណ្តោយ​ឆ្អឹង​កង​ខ្នង​ចាប់ពី​ក​ដល់​កញ្ចូញគូថ​
•​    ​ឈឺ​ដូច​គេ​ចាក់​នៅ​ម្តង​ក ខ្នង​ផ្នែក​ខាងលើ ឬ​ខាង​ក្រោម ជាពិសេស​ក្រោយ​ពី​លើ​ក​របស់​ធ្ងន់ៗ ឬ​ធ្វើ​សកម្មភាព​ដែល​ប្រើ​កម្លាំង​ខ្លាំង (​ការឈឺចាប់​នៅ​ផ្នែក​ខាងលើ​ក៏​អាច​ជា​សញ្ញា​មួយ​នៃ​ការ​គាំងបេះដូង ឬ​ជំងឺ​ដែល​គម្រាម​គំហែង​ដល់​អាយុជីវិត​ផ្សេងៗ​ទៀត​ដែរ​)​។​
•​    ​ការឈឺចាប់​រ៉ាំរ៉ៃ​នៅ​ខ្នង​ផ្នែក​កណ្តាល ឬ​ខាង​ក្រោម ជា​ពិសេស​ក្រោយពី​អង្គុយ ឬ​ឈរ​រយៈពេល​យូរ​រួច​។​
•​    ​ការឈឺ​ខ្នង​ដែល​ចាក់​ពី​ចង្កេះ​ទៅ​កំប៉េះគូថ ភ្លៅ ស្មងជើង និង​ម្រាមជើង​។​
•​    ​មិន​អាច​ឈរ​ត្រង់​បាន​
 

ករណី​ដែល​អ្នក​គួរ​ទាក់ទង​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ និង​ព្យាបាល​នៅ​ពេល​ឈឺ​ខ្នង​នោះ​មានដូចជា​៖
•​    ​មាន​អារម្មណ៍​ថា​ស្ពឹក ឈឺ​ឈៀបៗ ឬ​ខ្សោយ​នៅ​ម្តុំ​គ្រលា​ន ដៃ ឬ​ជើង ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​ខូច​ខួរ​ឆ្អឹងខ្នង​។
•​    ​ការឈឺចាប់​នៅ​ខ្នង​ដែល​ការ​ឈឺ​នោះ​លាតសន្ធឹង​ដល់​ជើង
•​    ​ការឈឺចាប់​កាន់តែខ្លាំង​នៅពេល​ក្អក ឬ​អោន​ទៅមុខ​
•​    ​ការឈឺចាប់​ដែល​ជាប់​ទាក់ទង​នឹង​ក្តៅខ្លួន ក្រហាយ​ពេល​នោម ឬ​នោម​ញឹក​
•​    ​ចាប់ផ្តើម​មាន​បញ្ហា​ក្នុង​ការគ្រប់គ្រង​ពោះវៀន ឬ​ប្លោកនោម​មិនបាន​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ webmd

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។