​ឲ្យតែ​ញ៉ាំ​អី​ហើយ ​ដឹង​តែ​ឈឺក្បាល​តែម្តង តើ​មាន​អ្វី​ខុស​ប្រក្រតី​ដែរ​ទេ​?

​ឲ្យតែ​ញ៉ាំ​អី​ហើយ ​ដឹង​តែ​ឈឺក្បាល​តែម្តង តើ​មាន​អ្វី​ខុស​ប្រក្រតី​ដែរ​ទេ​?

​មុន​នឹង​ខ្ញុំ​ឆ្លើយ​សំណួរ​ខាងលើ ខ្ញុំ​សូម​និយាយ​អំពី​តម្លៃ​ធម្មតា​នៃ​ចំណុះ​ជាតិ​ស្ករ​ក្នុង​ឈាម​មនុស្ស​យើង​សិន​។ ធម្មតា​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ដែល​ស្ថិត​ក្នុង​កម្រិត​ធម្មតា​គឺ ៧០ ទៅ ១០០​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​ឈាម ហើយ​ក្រោយពី​ញ៉ាំ​អាហារ​រួច​គឺ ៧០ ទៅ​១៤០​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​ឈាម​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ កម្រិត​ជាតិ​ស្ករ​ធម្មតា​ក្នុង​ឈាម​អាច​នឹង​មាន​តិច ឬ​ច្រើន​ជាង​នេះ​បន្តិចបន្តួច​អាស្រ័យ​ទៅតាម​អាហារ​ដែល​មនុស្ស​យើង​ញ៉ាំ កម្រិត​សកម្មភាព​ដែល​ធ្វើ និង​កត្តា​ផ្សេងៗ​ទៀត​។ ប៉ុន្តែ​វា​ពិតជា​រឿង​មួយ​មិន​ទំនង​សសោះ​ដែល​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធម្មតា​ហើយ​អាច​បណ្តាល​ឲ្យ​ឈឺ​ក្បាល​ទៀត​នោះ​ទេ​។

​និយាយ​អំពី​ការឈឺ​ក្បាល​វិញ វា​តែងតែ​មាន​ហេតុផល​រាប់រយ​ប្រភេទ​ឯណោះ ទាំង​ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ និង​មិន​ញ៉ាំ​អាហារ​ផងដែរ​។ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ឈឺ​ក្បាល​ដោយសារ​តែ​ការ​ញ៉ាំ​អាហារ​មែន​នោះ អ្នក​គួរតែ​តាមដាន​ទៅ​លើ​មូលហេតុ​របស់​វា​ផង​។ ចូរ​សរសេរ​រឿង​គ្រប់យ៉ាង​នូវ​អ្វី​ដែល​អ្នក​បាន​ញ៉ាំ​មុន​ពេល​ឈឺ​ក្បាល​។ ចូរ​តាមដាន​ខ្លួនឯង​ថា មាន​ការឈឺ​ក្បាល​ដែរ ឬ​អត់ ចំពោះ​ការ​ញ៉ាំ​អាហារ​ដដែលៗ​។​

ទោះបីជា​យ៉ាងណា​ក៏ដោយ តាម​បទពិសោធន៍​របស់​ក្រុមគ្រូពេទ្យ​យើងខ្ញុំ​អាចនិយាយបាន​ថា ការឈឺ​ក្បាល​ប្រហែលជា​មិន​ទាក់ទង​នឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធម្មតា​ទេ តែ​វា​ហាក់បីដូច​ជា​ទាក់ទង​នឹង​អ្វី​ផ្សេង​ក្រៅពី​នេះ​ច្រើនជាង ដូច្នេះ​បើសិនជា​ករណី​បែប​នេះ​កើតឡើង​ញឹកញាប់​មែន​នោះ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​គាត់​អាច​ពិនិត្យ និង​ធ្វើតេស្ត​រក​មូលហេតុ​ជាក់លាក់​របស់​វា​។ សូមបញ្ជាក់​ថា ការឈឺ​ក្បាល​ទាំងអស់​ច្រើន​តែ​កើតមាន ប៉ុន្តែ​យើង​អាច​ធ្វើ​រឿង​មួយចំនួន​ដើម្បី​បង្ការ​វា​កុំឲ្យ​កើតមាន​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenhealthfx

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។