Swansea ទើប​តែ​ទិញ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ពី​ក្លឹប​ AT Madrid ក្នុង​តម្លៃ​កំណត់​ខ្ពស់​បំផុត​របស់​ក្លឹប​

កាលពីម្សិលមិញនេះក្លឹប Swansea City ដែលស្ថិតក្នុងក្របខណ្ឌ English Premier League ទើបតែប្រកាសជាផ្លូវការថាខ្លួនបានទិញខ្សែប្រយុទ្ធវ័យ២៣ឆ្នាំមួយរូបរបស់ក្លឹប AT Madrid គឺកីឡាករ Borja Bastón ។

ដោយតាមប្រភពពី theguardianបានឲ្យដឹងថាក្លឹប Swansea City បានចំណាយប្រាក់ប្រមាណជា១៥.៥លានផោនដើម្បីទិញកីឡាករ Borja Bastón ដែលនេះជាតម្លៃកំណត់ត្រាទិញកីឡាករខ្ពស់បំផុតរបស់ក្លឹបខ្លួន ។ តាមប្រភពដដែលបានឲ្យដឹងថាខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះបានសម្រេចចុះកុងត្រា៤ឆ្នាំជាមួយ Swansea ។

Swansea ទើប​តែ​ទិញ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ពី​ក្លឹប​ AT Madrid ក្នុង​តម្លៃ​កំណត់​ខ្ពស់​បំផុត​របស់​ក្លឹប​

សូមបញ្ជាក់ថាកីឡាករ Borja Bastón គឺកីឡាករដែលលេងតាំងពីថ្នាលយុវជនរបស់ក្លឹប AT Madrid យ៉ាងណាគេមិនទាន់មានឱកាសលេងឈុតធំរបស់ក្លឹប AT Madrid នោះទេដោយគេត្រូវបានក្លឹបផ្សេងៗខ្ចីជើងជាហូហែរ ប៉ុន្តែ២ឆ្នាំចុងក្រោយនេះទម្រង់លេងគេចាប់ផ្ដើមលេចធ្លោខ្លាំងដោយនៅរដូវកាល២០១៤/១៥ជាមួយ Zaragoza គេរកបាន២២គ្រាប់ក្នុងការបង្ហាញខ្លួន៤០ប្រកួត ហើយនៅរដូវកាលមុននេះគឺ២០១៥/១៦ពេលលេងនៅក្លឹប Eibar ក្នុងក្របខណ្ឌ La Liga គេស៊ុតបាន១៩គ្រាប់ក្នុងការបង្ហាញខ្លួន៣៩ប្រកួត ។

ប្រភព ៖ The

  • Swansea ទើប​តែ​ទិញ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ពី​ក្លឹប​ AT Madrid ក្នុង​តម្លៃ​កំណត់​ខ្ពស់​បំផុត​របស់​ក្លឹប​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: