Arsenal , Man Utd និង​ Man City អាច​នឹង​ប្រជែង​គ្នា​ដើម្បី​ទិញ​កីឡាករ​វ័យ​ក្មេង​មួយ​រូប​របស់​ Chelsea

ខ្សែ​បម្រើ​វ័យ​ក្មេង​មួយ​រូប​របស់​ក្លឹប​ Chelsea គឺ​ Charly Mousonda កំពុង​តែ​ក្លាយ​ជា​គោល​ដៅ​របស់​ក្លឹប​ធំ​ៗ​៣​នៅ​អង់គ្លេស​គឺ​ក្លឹប​ Arsenal , Man Utd និង​ Man City ខណៈ​ពួក​គេ​គ្រោង​នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​រូប​នេះ​នៅ​ខែ​មករា​ខាង​មុខ​ ។

កីឡាករ​ Mousonda គឺ​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​បច្ចុប្បន្ន​ទើប​តែ​មាន​វ័យ​១៩​ឆ្នាំ​ប៉ុណ្ណោះ​ប៉ុន្តែ​គេ​បាន​បង្ហាញ​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង​ក្នុង​ការ​គ្រប់​គ្រង​បាល់​ដ៏​ល្អ​ការ​បង្កើត​ឱកាស​នឹង​ជំនាញ​នៃ​ការ​ស៊ុត​ ខណៈ​គេ​ត្រូវ​បាន​ប្រៀប​ប្រដូច​សមត្ថភាព​ទៅ​នឹង​ខ្សែ​បម្រើ​ដ៏​ឆ្នើម​របស់​ Chelsea គឺ​ Eden Hazard ទៀត​ផង​ ។

គួរ​បញ្ជាក់​កីឡាករ​ Mousonda ក៏​ទំនង​ជា​ចង់​ចាក​ចេញ​ពី​ក្លឹប​ Chelsea ដែរ​ដោយ​សារ​តែ​រូប​គេ​ពុំ​ទាន់​មាន​ឱកាស​បាន​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​របស់​ Chelsea បាន​មួយ​ប្រកួត​នៅ​ឡើយ​ទេ​ តែ​យ៉ាង​ណា​កុង​ត្រា​របស់​គេ​ជាមួយ​ Chelsea គឺ​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៩​ឯណោះ​ ។

តោះ​ទស្សនា​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​គេ​ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Arsenal , Man Utd និង​ Man City អាច​នឹង​ប្រជែង​គ្នា​ដើម្បី​ទិញ​កីឡាករ​វ័យ​ក្មេង​មួយ​រូប​របស់​ Chelsea已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: