ម៉ូតូ​ទាំង ៥ ប្រភេទ​ដែល​ពេញ​និយម​សម្រាប់​ឆ្នាំ ២០១៥

ក្នុង​ឆ្នាំ​ ២០១៥ នេះ​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ជា​ច្រើន​ដែល​មាន​ដូចជា​ Ducati, Kawasaki, Suzuki, និង​ Yamaha ជាដើម បាន​បញ្ចេញ​នូវ​ម៉ូតូ​ស៊េរី​ថ្មី​ទំនើបៗ​របស់​ខ្លួន​​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ម៉ូតូ​នៅ​ក្នុង​ពិភព​លោក។ ក្នុង​ចំណោម​ម៉ូត​ទាំង​នោះ​មាន​ម៉ូតូ​ចំនួន ៥ ប្រភេទ​ដែល​ទទួល​ការ​ពេញ​និយម​​យ៉ាង​ខ្លាំង ម៉ូតូ​ទាំង​នោះ​មាន​ដូច​ជា ៖

DUCATI SCRAMBLER ICON 2015

Ducati Scrambler Icon 2015 ត្រូវ​បាន​ចំលង​រូប​រាង​មួយ​ចំនួន​ពី​ Ducati Scrembler Icon 1960 តែ​ជាមួយ​ស៊េរី​ចាស់​វា​មាន​ម៉ាស៊ីន​តែ​មួយ​ប៉ុណ្ណោះ។ ចំណែក​ឯ​ស៊េរី ២០១៥ មាន​បាន​បំពាក់​នូវ​​ម៉ាស៊ីន​ភ្លោះ​ប្រភេទ L-twins ចំណុះ 803cc ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន 75 សេះ។ ចំពោះ​តម្លៃ​របស់​វា​វិញ​ហាក់​ដូច​ជា​មិន​ថោក​ប៉ុន្មាន​នោះ​ទេ តម្លៃ​លើ​ទី​ផ្សារ​អន្តរជាតិ​ប្រហែល $10,000 ។

KAWASAKI NINJA H2R

KAWASAKI NINJA H2R ជា​ប្រភេទ​ម៉ូតូ​ធំ​ដែល​មាន​រូប​រាង​ស្រស់​ស្អាត​នឹង​មាន​កម្លាំង​ខ្លាំង​ ដោយ​វា​បាន​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ Inline Four-Cylinder Four-Stroke ចំណុះ 1,000-cc ជាមួយ​នឹង​កម្លាំង​រហូត​ទៅ​ដល់ 300 សេះ ចំពោះ​តម្លៃ​របស់​វា​​ខាង​ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​នូវ​ឡើយ​ទេ។

KAWASAKI VULCAN S

Valcan S ជា​ប្រភេទ​ម៉ូតូ​បែប​ Classic ដ៏​ពេញ​និយម​ជាមួយ​នឹង​រូប​រាង​ដ៏​ទាញ​របស់​វា​ធ្វើ​ឲ្យ​វា​ក្លាយ​ទៅ​ជា​ប្រភេទ​ម៉ូតូ​ដ៏​ពេញ​និយម​មួយ​ក្នុង​ចំណោម​ម៉ូតូ​ជា​ច្រើន​ប្រភេទ ។

YAMAHA YZF-R3

YZF-R3 ពិត​ជា​សាក​សម​ជា​ប្រភេទ​ម៉ូតូ​ដ៏​ពេញ​និយម​ខ្លាំង​ណាស់​ដោយ​សារ​រូប​រាង​របស់​វា​មាន​ភាព​ទាក់​ទាញ​ ជាមួយ​ការ​រចនា​រូប​រាង​តំរូវ​តាម​មនុស្ស​សម័យ​ថ្មី។ YZF-R3 បំពាក់​នូវ​ម៉ាស៊ីន​ភ្លោះ​ប្រភេទ Ttwin-cylinder sport bike​ចំណុះ 321cc រីឯ​តម្លៃ​របស់​ប្រហែល $4,990 លើ​ទីផ្សារ​អន្តរជាតិ។

ZERO SR

Zero SR ជាប្រភេទ​ម៉ូតូ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដែល​មាន​រូប​រាង​ស្រស់​ស្អាត​បំផុត មើល​ទៅ​ដូច​ជា​ប្រភេទ​ម៉ូតូ​ធំ​ដែល​ប្រើប្រាស់​សុំាំ​ដែរ ។ សំរាប់​តម្លៃ​របស់​វា​​មិន​សូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ សំរាប់​ទីផ្សារ​អន្តរជាតិ​ Zero SR មាន​តម្លៃ​ចន្លោះ​ពី $17,345 ទៅ $2,495 ។

ក្រោយ​ពីមើល​ចប់​តើ​ប្រិយមិត្ត​ចាប់​អារម្មណ៍​ម៉ូដែល​មួយ​ណាដែរ ?

ប្រភព ៖ MSN

ប្រែសំរួល ៖ Mr.DEE

 

  • ម៉ូតូ​ទាំង ៥ ប្រភេទ​ដែល​ពេញ​និយម​សម្រាប់​ឆ្នាំ ២០១៥已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: