បំបាត់​ក្លិន​ដៃ​អាក្រក់​ដោយ​កញ្ចប់​តែ

នៅ​ពេល​ដែល​អ្នក​ទទួលទាន​តែ​ហើយ សូម​កុំ​បោះ​កញ្ចប់​តែ​ចោល។ កញ្ចប់​តែ​មាន​សារប្រយោជន៍​ច្រើន​យ៉ាង​ដែល​អ្នក​មិន​ដឹង ហើយ​១​ក្នុង​ចំណោម​សារប្រយោជន៍​ទាំង​នោះ​គឺ​កញ្ចប់​តែ​ជួយ​កែ​បញ្ហា​ក្លិន​ដៃ​អាក្រក់​បាន។ លាង​ដៃ​ជាមួយ​សាប៊ូ​គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​លាង​សម្អាត​ក្លិន​ឆ្អាប​នៃ​ត្រី ខ្ទឹមស ឬ ខ្ទឹម​បារាំង​នោះ​ទេ។ វិធី​ងាយៗ​ដោយ​គ្រាន់​តែ​យក​កញ្ចប់​តែ​ដែល​លោក​អ្នក​ប្រើ​រួច​ហើយ​នោះ​មក​ត្រ​ដុស​នៅ​នឹង​ដៃ​របស់​អ្នក នោះ​ក្លិន​នឹង​មិន​មាន​ជាប់​តាម​មក​ទៀត​ទេ។ ហើយ​វា​ក៏​ជួយ​ធ្វើ​អោយ​ដៃ​របស់​អ្នក​ទន់​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ healthdigezt