Update: ព្រះសង្ឃនៅវត្តសាមគ្គីរង្ស៉ី កាប់ប្រហារគ្នា៖ ផ្តើមចេញពីព្រះសង្ឃរងគ្រោះ មិនចង់ឲ្យព្រះសង្ឃបង្កមកពីវត្តស្ទឹងមានជ័យ គង់នៅក្នុងវត្ត

(ភ្នំពេញ)៖ ករណីព្រះសង្ឃនៅវត្តសាមគ្គីរង្ស៉ី កាប់ប្រហារគ្នាបណ្តាលឲ្យរងរបួសបែកព្រះកេស រហូតដល់ដេរ៤ថ្នេរនោះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ផ្តើមចេញពីព្រះសង្ឃរងគ្រោះ មិនចង់ឲ្យព្រះសង្ឃបង្ក ដែលចេញពីវត្តស្ទឹងមានជ័យនោះ មកគង់នៅក្នុងវត្តសាមគ្គីរង្សី។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុភ្លាមៗ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ព្រះសង្ឃបង្កបានរត់គេចខ្លួនបាត់ហើយ ខណ:ព្រះសង្ឃរងគ្រោះត្រូវបានសមត្ថកិច្ច និងអាជ្ញាធរជួយដឹកយកទៅព្យាបាល។

សូមបញ្ជាក់ថា នៅវត្តសាមគ្គីរង្សីដែលស្ថិតនៅក្រុម៤ ភូមិទ្រា២ សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ នៅវេលាម៉ោង១៩:០០នាទី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ មានករណីជម្លោះរវាងព្រះសង្ឃនិងសង្ឃដែលគង់ក្នុងវត្តនេះតែម្តង។

ព្រះសង្ឃដែលរងគ្រោះមានព្រះនាម ថាច់ ញ៉ឹង ហៅស្វិត ព្រះជុន្មាន១៩វស្សា រងរបួស០៤ថ្នេរ ចំណែកព្រះសង្ឃដែលបង្កហឹង្សាដោយប្រើកាំបិត(ដាវសាមម៉ូរ៉ៃ)កាប់ព្រះសង្ឃរងគ្រោះមានព្រះនាម ហុច រួមនិងបក្សពួកជាសង្ឃចូលរួមបង្ក ១០អង្គផងដែរ។

ក្រោយកើតហេតុភ្លាមៗ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ នគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ តេជគុណ ថាច់ ហាសំអាង ចៅអធិការវត្តសាមគ្គីរង្សី បានចុះទៅជួយអន្តរាគមន៍ផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីខែកក្កដា កន្លងទៅនេះក៏មានករណី ។

នៅក្នុងនោះបានឲ្យដឹងថា ព្រះសង្ឃ១អង្គ គង់នៅវត្តភ្នំព្រូស ត្រូវបានកម្លាំងនគរបាលមូលដ្ឋានក្រុងកែប ឃាត់ព្រះកាយ ពាក់ព័ន្ធសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាងមួយចំនួននៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

មន្ត្រីនគរបាលក្រុងកែប បានប្រាប់ឲ្យដឹងថា ព្រះសង្ឃព្រះនាម សុខ ចាន់ឌី ជន្មានយុ២២ព្រះវស្សាគង់នៅវត្តភ្នំព្រូស ស្ថិតក្នុងភូមិ-សង្កាត់ ខាងលើ។ សមត្ថកិច្ចដដែលបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លូនកម្លាំងជំនាញ ដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក១កញ្ចប់ ទូរស័ព្ទដៃ៣គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួនបន្ថែមទៀត។ ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានចាប់ផ្សឹក រួចបញ្ជូនខ្លូន ទៅសាកសួរបន្ដ នៅអធិការក្រុងកែប ដើម្បីចាត់ការតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត